09/05/2018 09:48 GMT+7 Email Print Like 0

វៀតណាមផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិក្នុងវិស័យការពារជាតិជាមួយមីយ៉ាន់

នារសៀលថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៨  នៅទីស្នាក់ការ ក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯក លោក Nguyễn Chí Vịnh អនុរដ្ឋមន្រ្តីការពារប្រទេស បានអញ្ជើញទទួលជួប វរសេនីយ៍ឯក លោក Aung Kyaw Oo អនុព័ន្ធ យោធា​-កងទ័ពជើងទឹក - កងទ័ពជើងអាកាសមីយ៉ាន់ម៉ា ក្នុងឱកាសលោកបញ្ចប់អាណត្តិ បំពេញបេសកកម្មរបស់ខ្លួន។

 វៀតណាមផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិក្នុងវិស័យការពារជាតិជាមួយមីយ៉ាន់

ទន្ទឹមនឹងនេះឧត្តមសេនីយ៍បំរុង លោក   Aung Zeya អញ្ជើញមកជួបសំដែងការគួរសមជាមួយឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh និងទទួលបេសកកម្មថ្មីជាអនុព័ន្ធយោធា-កងទ័ពជើងទឹកកងទ័ពជើងអាកាសមីយ៉ាន់ម៉ា ប្រចាំនៅវៀតណាមផងដែរ។

ក្នុងជំនួបនេះ លោក Nguyen Chi Vinh បានអះអាងថាវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការ​លើវិស័យការពារជាតិជាមួយមីយ៉ាន់ម៉ា ហើយលោកក៏វាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ វរសេនីយឯក Aung Kyaw Oo ក្នុងអាណត្តិរបស់លោកដែលបានរួមចំណែកជម្រុញទំនាក់ទំនងលើវិស័យការពារជាតិ​រវាងវៀតណាមនិងមីយ៉ាន់ម៉ា។ ទន្ទឹមនឹងនេះ លោក Nguyen Chi Vinh ក៏បានបញ្ជាក់ផងដែរថា ក្រសួងការពារប្រទេសវៀតណាមតែងតែបង្ករលក្ខខណ្ឌងាយស្រួលម្រាប់ឧត្តមសេនីយ៍ត្រីបំរុងនឹងបំពេញភារកិច្ច ក្នុងអាណត្តិរបស់លោកឲ្យបានល្អបំផុត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ