06/08/2015 10:03 GMT+7 Email Print Like 0

វៀតណាមផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបតិ្តការយ៉ាងទូលំទូលាយជាមួយអាមេរិក


ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan (ខាងស្ដាំ)
និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Ted Osius
នៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានអះអាងថា វៀតណាមគោរពទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយជាមួយអាមេរិកដោយមានគោលការណ៍ ជំ​រុញ​កិច្ចសហប្រតិបតិ្តការយ៉ាងទូលំទូលាយជាមួយអាមេរិក មិនត្រឹមតែក្នុងកិច្ចសហប្រតិបតិ្តការទ្វេភាគីប៉ុណ្ណោះ​ទេ ថែមទាំងកិច្ចសហប្រតិបតិ្តការទាំងក្នុងតំបន់និងទូទាំងពិភពលោកទៀតផង។លោក Nguyen Thien Nhan បានសំដែងក្ដីសប្បាយរីករាយចំពោះរាល់ការបោះជំហានអភិវឌ្ឍន៍ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរតាំងពីប្រក្រតីភាពទំនាក់ទំនងមុននេះ២០ឆ្នាំមក។លោក Nguyen Thien Nhan ក៏បានវាយតំលៃខ្ពស់ចំពោះគោលនយោបាយ “តុល្យភាពឡើងវិញ” របស់អាមេរិកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកសំដៅរួមវិភាគទានសំ​រាប់​សន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពនៅតំបន់នេះ។ រីឯឯកអគ្គរដ្ឋទូត Ted Osius បានឲ្យដឹងថា កម្មវិធីសហប្រតិបតិ្តការរវាងអាមេរិកនិងវៀតណាមកាន់តែសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនត្រឹមតែក្នុងក្របខ័ណ្ឌទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងក្នុងបញ្ញានៃតំបន់និងពិភពលោកដូចជាបំរ៉ែបំរួលអាកាសធាតុ រក្សាសន្តិភាពទៀតផង។ លោកTed Osius ក៏បានអះអាងដែរថា នាបច្ចុប្បន្ន ភាគីនានាបានឆ្ពោះទៅការសំរេចចរចារអំពីកិច្ចព្រមព្រៀង TPP ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះហើយពេលនោះអាមេរិកសង្ឃឹមថានឹងក្លាយទៅជាវិនិយោគិនធំបំផុតនៅវៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ