
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung អញ្ជើញទទួលជួបលោកស្រី Lisa Davis សមាជិកជាន់ខ្ពស់នៃគណៈប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Siemens
វៀតណាមផ្តល់អាទិភាពអភិវឌ្ឍន៍ថាមពលស្អាត។ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung បានអះអាងដូច្នេះនៅក្នុង ជំនួបជាមួយលោកស្រី Lisa Davis សមាជិកជាន់ខ្ពស់នៃគណៈប្រតិបត្តិសម្ព័ន្ធ ក្រុមហ៊ុន Siemens នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។ លោក Trinh Dinh Dung បានឲ្យ ដឹងថា ដើម្បីអនុវត្តគោលដៅកំណើនប្រកបដោយនិរន្តរភាពនោះ វៀតណាមត្រូវមានប្រព័ន្ធហេដ្ឋារចនាសម្ពន្ធសមស្រប។ តាមលោកឧបនាយករដ្ឋមន្ត្រីថា ការប្រើប្រាស់បច្ចេកវិទ្យាសន្សំសំចៃថាមពល សុវត្ថិភាពនិងស្និតស្នាលជាមួយបរិស្ថាន ជាអាទិភាពចម្បងរបស់រដ្ឋាភិបាលវៀតណាម នាពេលខាងមុខ ជាពិសេស គឺលើវិស័យថាមពល។លោកជឿជាក់ថា ឱកាសសម្រាប់សម្ព័ន្ធក្រុមហ៊ុនឧស្សាហ កម្មជួរមុខដូចជា Siemens បើកទូលាយកិច្ចសហប្រតិបត្តិការនិវិនិយោគនៅវៀតណាម គឺធំធេងណាស់ព្រមទាំងគាំទ្រការ ដែលសម្ព័ន្ធក្រុមហ៊ុន Siemens បញ្ចូនបច្ចេកវិទ្យាជឿនលឿន មកអនុវត្តសំដៅអភិវឌ្ឍន៍ប្រភពថាមពលស្អាត និងថាម ពលកកើតឡើងវិញនៅវៀតណាមដែរ។
រីឯខ្លួនវិញ លោកស្រី Lisa Davis បានសន្យាថា នឹងជួយវៀតណាមច្រើន ថែមទៀតក្នុងការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្សមានគុណ ភាពខ្ពស់និងប្រើប្រាស់បច្ចេកវិទ្យាមានសុវត្ថិភាពបំផុតនៅវៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម