23/05/2017 10:34 GMT+7 Email Print Like 0

វៀតណាមផ្ដល់អាទិភាពពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ី


 
វៀតណាមផ្ដល់អាទិភាពពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ី (http://www.vietnamplus.vn)

នាល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ នៅក្នុងជំនួប​សន្ទនា​ជាមួយ​រដ្ឋមន្ត្រី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហព័ន្ធរុស្ស៊ី លោក Maxim Oreshkin ប្រធាន​រដ្ឋ​វៀត​ណាម លោក Tran Dai Quang បាន​សង្កត់​ធ្ងន់​ថា​វៀត​ណាម​ជានិច្ចកាល យកចិត្ត​ទុកដាក់​ផ្ដល់អាទិភាព​ពង្រឹងនិង​ពង្រីកទំនាក់​ទំនងដៃ​គូយុទ្ធសាស្រ្ត​លើគ្រប់​វិស័យ​​ជាមួយសហព័ន្ធរុស្ស៊ី។
 
តំលៃពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ ២០១៦ ទទួលបាន ២,៧ ពាន់លាន​ដុល្លារ​អាមេរិក​។ ភាគីទាំងពីរកំពុងដាក់​គោល​​ដៅ បង្កើន​តំលៃពាណិជ្ជកម្ម​រវាង​វៀត​ណាម ​- រុស្ស៊ីឡើង​ ១០ ពាន់លានដុល្លារអាមេរិក នាឆ្នាំ​២០២០។ ប្រធាន​​​រដ្ឋ​ស្នើឲ្យ​ភាគីទាំង​ពីរ បន្តជំរុញការពន្លឿនពាណិជ្ជកម្ម។ លោក​បាន​សម្ដែង​ការសប្បាយ​រីករាយ ដែលបាន​ទទួលប្រធានាធិបតីរុស្សីលោក Vladimir Putin មកបំពេញ​ទស្សនកិច្ចនៅវៀតណាម និងចូល​រួមវេទិកា​ជាន់ខ្ពស់ APEC ២០១៧ នៅ Da Nang។​ ក្នុងឱកាសនេះ លោក Tran Dai Quang បាន​ជូនដំណឹង​ថានឹង​​អនុវត្ត​ដំណើរ​ទស្សនកិច្ចថ្នាក់រដ្ឋនៅ​រុស្ស៊ីនាខែ​មិថុនាខាងមុខ តាម​សេចក្ដី​អញ្ជើញ​របស់​ប្រធានាធិបតី​លោក Vladimir Putin ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ