19/01/2018 10:31 GMT+7 Email Print Like 0

វៀតណាមផ្ដល់អាទិភាពក្នុងការអនុវត្តខ្លឹមសារសំខាន់ៗ​ចំនួន​៧ លើ​វិស័យ​ជំរុញ​សិទ្ធិ​មនុស្ស​


 លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម

នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ​នៅក្នុងសន្និសីទកាសែតប្រចាំរបស់ក្រ​សួងការបរទេ​ស​វៀតណាម​នោះ លោកស្រី Le Thi​ Thu Hang អ្នកនាំពាក្យក្រសួងការ​បរទេស​បាន​ឆ្លើយ នូវសំណួរ​របស់​អ្នក​សារព័ត៌មាន​អំពីបណ្ដា​អាទិភាព​របស់វៀត​ណាម ដើម្បី​ធានាការអនុវត្តសិទ្ធិមនុស្សឲ្យកាន់​តែប្រសើ​រឡើង នាពេលខាងមុខ។ លោកស្រី​ Le Thi Thu Hang បានឲ្យដឹងថាវៀតណាម​នឹងផ្តល់​អាទិភាព លើការអនុវត្ត​ខ្លឹម​សារ​ចំនួន ៧ រួមមាន៖ បន្ត​ពង្រឹង​ប្រព័ន្ធ​ច្បាប់ ដើ​ម្បីធានាអនុវត្ត​ឲ្យបានល្អថែមទៀតនូវសិទ្ធិសេ​រីភាព​ ជាសារវន្ត របស់​ប្រជាជន​ឈរលើ​មូលដ្ឋាន​ស្របនឹង​រដ្ឋធម្មនុញ្ញ​ ឆ្នាំ​​២០១៣ ​និងរាល់ការសន្យាអន្តរជាតិ​រប​ស់វៀត​ណាម  ជំរុញការអភិវឌ្ឍន៍សេដ្ឋ​កិច្ច សង្គម​កិច្ចរបស់​វៀតណាមសំដៅលើកកំពស់​លក្ខខណ្ឌ និង​ប្រភព​ធនធាន​ដើម្បី​បម្រើកិច្ច​ការកាក់​បន្ថយ​ភាព​ក្រីក្រ ​លើកស្ទួយគុណ​ភាពជីរវភា​ពរស់នៅ ទាំងខាងសំភារៈ និ​ងស្មា​រតី​ជូនប្រជាជន​ជាដើម។​
 
ឆ្លើយសំណួររបស់អ្នកយក​ព័ត៌មានស្ដីពីទស្សនៈរបស់វៀត​ណាម ចំពោះការដែល​ដៃគូមួយចំនួន​បានបង្ហាញ​ការយក​ចិតទុក​ដាក់លើការអនុវត្តសិទ្ធិមនុស្សនៅ​វៀតណាម នោះ លោ​កស្រី Le Thi Thu Hang បានលើក​ច្បាស់​ថា ​វៀតណាមបន្តរ​ក្សារាល់យន្តការ​សន្ទនា ស្ដីពីសិទ្ធិម​នុស្សចំពោះ​ប្រទេស/ដៃគូមួយ​ចំនួនសំដៅបង្កើនកា​រយោគយល់​គ្នាទៅវិញ​ទៅមក​។

នាថ្ងៃដដែល​ ក្រសួងការបរទេសបានប្រកាសសៀវ​ភៅ “ការពា​រ និងជំរុញសិទ្ធិមនុស្ស​នៅវៀត​ណាម” ដោយ​មានភាសារ​វៀត​ណាម អង់គ្លេស ​និងបារាំង​ផងដែរ៕

 

តាម​  VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ