23/05/2018 10:06 GMT+7 Email Print Like 0

វៀតណាមប្រឆាំងជំទាស់ការដែលចិនធ្វើសមយុទ្ធយោធានៅប្រជុំកោះ Hoang Sa


 អ្នកនាំពាក្យក្រសួងការបទេសវៀតណាម លោកស្រី Le Thi Thu Hang 

នាថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០១៨ ក្នុងការឆ្លើយសំនួររបស់​អ្នកយកព័ត៌មាន​អំពីការ​ដែលចិន​ចាត់​បញ្ជូន​យន្តហោះ​​ទម្លាក់​គ្រាប់បែក ធ្វើសមយុទ្ធនៅប្រជុំ​កោះ Hoang Sa របស់វៀតណាម​។​ អ្នកនាំពាក្យ​ក្រសួង​ការ​បទេស​​វៀត​ណាម លោកស្រី​ Le Thi Thu Hang បានអះ​អាងថា៖ វៀតណាម​មាន​មូលដ្ឋានគតិយុត្តិ​ និង​ភស្តុតាង​ជាប្រវត្តិ​សាស្ត្រដែល​អះអាង​អធិបតេយ្យភាព រប​ស់វៀតណាមចំពោះ​ប្រជុំកោះទាំ​ងពី​ Hoang Sa  និ​ង Truong Sa ឲ្យសម​ស្រប​នឹងច្បាប់អន្តរជាតិ​។ ការដែលចិនចាត់បញ្ជូនយន្ត​ហោះទម្លាក់គ្រាប់បែក ធ្វើកា​រហ្វឹក​ហាត់​នៅ​ប្រជុំកោះ​ Hoang​ Sa របស់វៀតណាមគឺរំលោ​ភយ៉ាងធ្ងន់ធ្ងរអធិបតេយ្យភា​ព របស់វៀតណាមចំពោះប្រជុំកោះ​នេះ ហើយ​រំលោភ​លើគោលការណ៍អំពី សេចក្តីថ្លែងកា​រណ៍​ស្តីអំពីការប្រតិបត្តិរបស់​ភាគីនានា នៅសមុទ្រខាងកើត ​(DOC) រវាង​សមាគមប្រ​ជាជាតិអាស៊ីអាគ្នេយ៍ ​(អាស៊ាន) ជាមួយចិន  ហើយ​ជះ​ឥទ្ធិពល​យ៉ាង​អវិជ្ជមាន​ដល់ដំណើរ​ការចរ​ចា រវាងអាស៊ាន និងចិន​ សំដៅកសាង់ ក្រមប្រតិប​ត្តិសំរាប់ភាគីនានានៅ​សមុទ្រ​ខាង​កើត (COC)​ ។

លោក​ស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ ​វៀតណាមស្នើឲ្យចិនបញ្ឈ​ប់ភ្លាមមួយ​រំពេចនូវរាល់​​សកម្មភាព ពោល​ខាង​លើ គោរពយ៉ាងមឹងម៉ាត់​នូវ អធិបតេយ្យភាពរបស់វៀតណាម​ ចំពោះប្រជុំកោះ Hoang​ Sa  និង D​OC ហើយ​បង្កើតឡើង​បរិយាកាសអំណោយផលសម្រាប់​ការក្សាសន្តិភាព ស្ថិរ​ភាព និង​កិច្ច​សហប្រតិ​បត្តិការ​នៅក្នុង​តំបន់​ផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ