05/05/2017 09:51 GMT+7 Email Print Like 0

វៀតណាមប្រឆាំងជំទាស់ដាច់អហង្ការនិងទាត់ចោលសេចក្តីសម្រេចចិត្តរបស់ចិនស្តីពីការហាមនេសាទនៅសមុទ្រខាងកើត

 
អ្នកនាំពាក្យក្រសួងការបទេសវៀតណាម លោកស្រី Le Thi Thu Hang

“វៀតណាមប្រឆាំងជំទាស់ដាច់អហង្ការនិងទាត់ចោលសេចក្តីសម្រេចចិត្ត ដោយឯកតោភាគីនេះរបស់ចិន ដោយ​សារទង្វើនេះ រំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa ក៏ដូចជាសិទ្ធិស្របច្បាប់លើតំបន់សមុទ្រវៀតណាមដែលបានកំណត់ថាសមស្របជាមួយអនុសញ្ញា អង្គការសហប្រជាជាតិ​ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដើរផ្ទុយទៅនឹងស្មារតីនិង សេចក្តីថ្លែងការស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) រវាងអាស៊ាននិងចិន ហើយសកម្មភាពនេះគឺមិនមានអត្ថប្រយោជន៍សម្រាប់ការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់នោះឡើយ”។

ស្តីពីទស្សនៈរបស់វៀតណាមចំពោះកិច្ចព្រមព្រៀងដៃគូសហប្រតិបត្តិការសេដ្ឋ កិច្ចអន្តរប៉ាស៊ីហ្វិក (TPP) ដែលកិច្ចប្រជុំនេះបានបើកនាពេលថ្មីៗនេះដោយមានការ ចូលរួមរបស់ប្រទេសសាមាជិកចំនួន១១ដែលគ្មានវត្តមានរបស់​អាមេរិកនោះ លោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមចាត់ទុកការចូលរួម TPP និងកិច្ច ព្រម​ព្រៀងពាណិជ្ជកម្មសេរី (FTA) ជាការបោះជំហានមួយសម្រាប់អនុវត្តគោលនយោបាយម្ចាស់ការនិងសកម្មធ្វើ​សមាហរណកម្មអន្តរជាតិ។ តាមនោះ វៀតណាមនឹងបន្តដំណើរការផ្លាស់ប្តូរនេះសំដៅអនុវត្តប្រកបដោយប្រសិទ្ធភាព​​រាល់កិច្ចសន្យា FTA ដែលវៀតណាមបាននឹងចូលរួមនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ