30/04/2017 10:24 GMT+7 Email Print Like 0

វៀតណាមប្រឆាំងជំទាស់ដាច់អហង្កាសកម្មភាពរំលោភអធិបតេយ្យភាព


 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថតៈ TTXVN)

នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧  វៀតណាមបាន​ធ្វើការប្រឆាំងជំទាស់​ដាច់ ​​អហង្កា​ ចំពោះការដែល​ចិនបាន​រៀបចំ​ការ​ប្រណាំង​ទូក​ក្ដោង Ty Nam cup លើកទី​៥ ​នៅប្រជុំកោះ Hoang Sa និងបង្កើត​ការិយាល័យ​តំណាង​នៃ​នាយក​ដ្ឋាន​ត្រួត ពិនិត្យ​ហៃណាន​​លើកោះ Phu Lam។ អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀត​ណាម លោកស្រី Le Thi Thu Hang បាន​អះអាងថា វៀត​ណាម​មាន​មូលដ្ឋាន​គតិយុត្តិ ច្បាស់លាស់​និងភស្តុតាង និងភាស្តុតាង​ប្រវត្តិសាស្ត្រ​​គ្រប់គ្រាន់ ដើម្បីអះអាង​អធិបតេយ្យភាព របស់វៀតណាម​​ចំពោះប្រជុំកោះ​ Hoang Sa និង Truong Sa។​ ទង្វើទាំងអស់ពោលខាងលើរបស់​ចិន​គឺ​រំលោភ​ទៅលើ​អធិបតេយ្យភាព របស់វៀតណាម និងធ្វើ​ឲ្យ​ស្ថាន​ភាព​នៅ​​សមុទ្រ​​ខាង​​កើត​កាន់​តែស្មុគស្មាញ។ វៀតណាមសំណូមពរឲ្យ​ចិន​កុំប្រព្រឹត្តទៅ សកម្មភាព​ដូច្នេះជាថ្មីម្តង​ទៀត៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ