08/07/2016 10:18 GMT+7 Email Print Like 0

វៀតណាមប្រមូលផ្តុំកម្លាំងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច​

នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ សន្និបាតលើកទី៣ គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម នីតិកាលទី១២ បានបិទបញ្ចប់។ ថ្លែងមតិនៅទីនេះ ​អគ្គលេខាបក្ស លោក Nguyen Phu Trong ​អះអាងថា៖ បណ្ដាអង្គសន្និបាតបាន​ពិភាក្សាយ៉ាងស្មោះត្រង់ ផ្តល់មតិជាច្រើន ចំពោះគំរោងឯកសារនានានិងខ្លឹមសារនានានៃសន្និបាត​។ ការិយាល័យនយោបាយនឹងទទួលយករាល់មតិសំហេតុ​សំផល និងដោះស្រាយបញ្ហានៅជំពាក់ជំពិន។ អគ្គលេខាបក្ស លោក Nguyen Phu Trong ​ បានអោយដឹងថា៖

«ដើម្បីសម្រេចបានគោលដៅ ភារកិច្ចក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០១៦ និងឆ្នាំ ២០១៦ ទាំងមូលតាមសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈឹម​ រដ្ឋសភា បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលគប្បីបន្តខំប្រឹងប្រែងស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព បញ្ហាក្តៅគរគុកនាបច្ចុប្បន្ន ប្រមូលផ្តុំអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម អនុវត្តប្រកបដោយប្រសិទ្ធភាព គោលដៅលោតផ្លោះទាំងបី ម្ចាស់ការដោះស្រាយល្អការៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ​ ដោះស្រាយបំណូលខូចនិងធានាសុវត្ថភាពបំណូលសាធារណៈ​ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយការពាររឹងនមាំឯករាជ្យអធិបតេយ្យភាពនិងបូរណ ភាពដែនដី ព្រមទាំងរក្សាបរិយាកាសសន្តិភាពស្ថិរភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ម្ចាស់ការ ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម៕»

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ