22/04/2015 12:06 GMT+7 Email Print Like 0

វៀតណាមប្រមូលផ្ដុំអាទិភាពកំណែទម្រង់និងរៀបចំរចនាសម្ព័ន្ថខឿនសេដ្ឋកិច្ចឡើងវិញ

 


វៀតណាមប្រមូលផ្ដុំអាទិភាពកំណែទម្រង់និងរៀបចំរចនាសម្ព័ន្ថខឿនសេដ្ឋកិច្ចឡើងវិញ (VOV)
 

វេទិការ​សេដ្ឋកិច្ចនិទាឃៈរដូវឆ្នាំ២០១៥ បានបើកនាព្រឹកថ្ងៃទី២១ខែ​មេសានៅទីក្រុង Vinh ខេត្ត Nghe An ដោយ​​ប្រធានបទបន្តកំណែទម្រង់ បរិយាកាស​វិនិយោគអាជីវកម្មនៅវៀតណាម។ ​សម័យធ្វើការនាព្រឹកថ្ងៃទី២១ខែមេសាឆ្នាំ​២០១៥​ បណ្ដា​តំណាង​​បាន​ប្រមូល​ផ្ដុំវាយ​តំលៃ​បំពេញ​បន្ថែម​លទ្ធ​ផល​ អនុវត្ត​​ផែន​​ការ​អភិ​វឌ្ឍន៍​​សេដ្ឋកិច្ច​​សង្គម​​ឆ្នាំ២​០១៤ ស្នើ​ដំណោះស្រាយអនុវត្តផែនការ ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមឆ្នាំ២០១៥។ បណ្ឌិត Tran Dinh Thien ប្រធានវិទ្យាស្ថាន​សេដ្ឋកិច្ចវៀត​ណាម​បានចាត់ទុកថា៖

“រដ្ឋាភិបាលគប្បីអាទិភាពសំរាប់ភារកិច្ចកំណែទម្រង់ រៀបចំរចនាសម្ព័ន្ធឡើង​វិញ ទន្ទឹម​នឹង​នោះ​ត្រៀម​រៀប​ចំ​សមត្ថភាព​សមាហរណកម្ម​សំ​រាប់​ឆ្នាំនេះ​និង​ឆ្នាំ​ក្រោយ​និង​ប្រមូល​ផ្ដុំដោះ​ស្រាយ​បញ្ហា​បំណុល​ខូច​និង​អត្រា​ប្តូរ​ប្រាក់។ ខ្ញុំចាត់​ទុកថា​ត្រូវជំរុញភាគហ៊ុនបនីយកម្ម អង្គភាពអាជីវកម្ម​រដ្ឋតាមគោល​ការណ៍ទីផ្សារ និងតាម​ទិស​ទីផ្សារ ជំរុញ​កំណែទម្រង់​សកម្មភាព​គ្រប់គ្រង​រដ្ឋតាម logic ឆ្នាំ២០១៤​ដែលបាន​ដាក់ចេញ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ