01/01/2016 11:01 GMT+7 Email Print Like 0

វៀតណាមប្រតិបត្តិត្រឹមត្រូវនូវការសន្យាធ្វើសមាហរណកម្មនិងសហប្រតិបត្តិការជាមួយប្រទេសជាសាមជិកអាស៊ាននានា


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung

ក្នុងឱកាសសហគមន៍អាស៊ានបានចាប់បដិសន្ធិជាផ្លូវការ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអញ្ជើញថ្លែង បទសន្ទរកថាដែលអះអាងនូវដំណើការសហប្រតិបត្តិការប្រកបដោយជោគជ័យ ឈរលើស្មារតីស្រុះចិត្តគំនិត ឯកភាពក្នុងអាស៊ានក្នុងរយៈពេល៥ទសវត្សកន្លងទៅ។ ក្នុងបទសន្ទរកថានេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា គិតតាំងពីពេលជាសាមជិករបស់អាស៊ានមក នារយៈពេល២០ឆ្នាំកន្លងទៅ វៀតណាមបានសកម្មចូលរួមការកសាងនិងមានការរួមចំណែកយ៉ាងសកម្ម សម្រាប់ ការអភិវឌ្ឍរបស់អាស៊ាន។ លោក Nguyen Tan Dungបានលើកច្បាស់ថា ៖

“នាពេលខាងមុខ ដើម្បីធ្វើសមាហរណកម្មចូលសហគមន៍អាស៊ានប្រកបជោគជ័យ វៀតណាមត្រូវតែពង្រីកយ៉ាងខ្លាំងនូវកម្លាំងពលំនិងការច្នៃប្រឌិត រួមគ្នា ជុំនះពុះពារឆ្លងផុតរាល់ការលំបាក សាកល្បង សំដៅនាំមកនូវផលប្រយោជន៍ជាក់ ស្តែងសម្រាប់ប្រជាជន។ វៀតណាមនឹងប្រតិបត្តិយ៉ាងត្រឹមត្រូវរាល់ការសន្យា ធ្វើ សមាហរណកម្មនិងសហប្រតិបត្តិការជាមួយប្រទេសជាសមាជិកនានា អនុវត្តន៍ ប្រកបដោយជោគជ័យនូវទស្សនៈវិស័យសហគមន៍អាស៊ាន២០២៥”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ