02/05/2015 14:02 GMT+7 Email Print Like 0

វៀតណាមប្រញាប់ប្រញាល់ជួយឧបត្ថម្ភពលរដ្ឋត្រូវជាប់គាំងនៅនេប៉ាល់


នេប៉ាល់កំពុងជំនះពុះពារនូវផលវិបាកនៃការរញ្ញួយដី(រូបថតៈ chinhphu.vn)

 
ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៩និង៣០ ខែមេសា ឆ្នាំ ២០១៥  ក្រុមការងារពិសេសនៃ ស្ថានទូតវៀតណាម​ប្រចាំ​នៅ​ឥណ្ឌា (ទទួលបន្ទុកនេប៉ាល់និងប៊ូតាន) បានមាន ជំនួបធ្វើការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅនេ​ប៉ាល់​និង​មជ្ឈមណ្ឌលដោះស្រាយវិបត្តិរបស់ឥណ្ឌានៅ Kathmandu ។ ក្នុងជំនួបធ្វើការ ក្រុមការងារពិសេសរបស់ ​វៀត​ណាម បានស្នើរភាគីឥណ្ឌា បន្តការជួយឧបត្ថម្ភសម្រាប់ពលរដ្ឋវៀតណាម លកំពុងជួបប្រទះនឹងការលំបាក់​នៅ​ទី​​នោះ។​ ក្រុមការងារនេះ ក៏បានសហការ ជាមួយក្រុមហ៊ុនធានារ៉ាប់រង AIG បង្កើតផែនការ បញ្ចូនពលរដ្ឋ​វៀត​ណាម​ចាក ចេញពីនេប៉ាល់ត្រឡប់មកវៀតណាមយ៉ាងឆាប់បំផុត។ នាបច្ចុប្បន្ន ក្រុមការងារ ពិសេសរបស់ស្ថា​ន​ទូតវៀត​ណាមប្រចាំនៅឥណ្ឌា កំពុងសកម្មស្វែងរកវិធានការ ទាក់ទងជាមួយក្រុម​ពលរដ្ឋ​ដែលមិនទាន់​ដឹង​ព័ត៌មាន​ ដើម្បីអាចផ្សារភ្ជាប់​និងធានាសន្តិសុខ សុវត្ថភាពសម្រាប់ក្រុមពលរដ្ឋនេះ៕ 
 
តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ