27/01/2016 09:29 GMT+7 Email Print Like 0

វៀតណាមប្រឆាំងជំទាស់ការបកស្រាយខ្វះភាពបញ្ចុះបញ្ចូលរបស់ចិនស្ដីអំពីអធិបតេយ្យភាព​នៅ​សមុទ្រ​ខាង​កើត​


រូបថតពីផ្កាយរណបនៃវាលថ្ម Chu Thap ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម
ដែលចិនកាន់កាប់និងកសាងដោយខុសច្បាប់ (រូបថត៖AFP)

ឆ្លើយតបត​នឹងអត្ថបទសរសេរនាពេលថ្មីៗនេះ​ របស់ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​នៅអាស៊ាន លោក Xu Bu ដែលត្រូវបាន​ចុះផ្សាយ​លើកា​សែត “Jakarta Post” ក្រោម​ចំណងជើង​ថា “រក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​សមុទ្រ​ខាង​កើត​” ក្នុងនោះ​បង្ហាញការបកស្រាយបំប្លែងការពិតជាច្រើន សំដៅអះអាងនូវអធិបតេយ្យភាពរបស់​ចិន​នៅ​សមុទ្រ​ខាង​កើត ក៏ដូចជាបកស្រាយប្រឌិតសំរាប់​ទង្វើរ​របស់​ប្រទេសនេះ​ នៅសមុទ្រ​ខាង​កើត ឯក​អគ្គរដ្ឋទូត​វៀត​ណាម​ប្រចាំ​ នៅឥណ្ឌូនេស៊ីលោក Hoang​ Anh Tuan បានមានអត្ថបទសរសេរ​ក្រោមចំណង​ជើង​ថា “បំរ៉ែ​បំរួល​ថ្មីនា​នាគួរ​ឲ្យ​ព្រួយបារម្ភ” លើកាសែត “Jakarta Post” សំដៅប្រឆាំង​ជំទាស់​ការបកស្រាយខ្វះ​ភាព​បញ្ចុះ​បញ្ចូល​នេះ។ ក្នុង​អត្ថបទ​សរសេរ លោក Hoang Anh Tuan បានសង្កត់ធ្ងន់​ថា ការ​ដែល​ចិន​ដំណើរ​ការ​ហោះហើរ​សាក​ល្បង​ទៅកាន់​វាល​ថ្ម Chu Thap របស់​វៀត​ណាម ព្រម​ទាំងអនុវត្តន៍​ជើង​ហោះហើរ​ចំនួន៤៦ជើង ក្នុងតំបន់ជូនដំណឹង​ហោះហើរ​របស់​វៀត​ណាម ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៨ ខែ​មករា កន្លងទៅ បានសរឲ្យ​ឃើញថា ចិនបាន​សំដែង​កាន់​តែ​ច្បាស់​នូវចេតនា​វាតទី​និយម នៅតំបន់មួយមាន​អត្ថន័យ​ដ៏សំខាន់​ចំពោះ​ពាណិជ្ជ​កម្ម​នាវាចរណ៍​នៅ​អាស៊ី​អាគ្នេយ៍ និង​ពិភពលោក។ ប្រការនេះមិនត្រឹមតែរំលោភបំពាន​ទៅលើអធិបតេយ្យភាព របស់វៀតណាម​ប៉ុណ្ណោះ​ទេ ថែម​ទាំងរំលោភ​បំពានយ៉ាងធ្ងន់ធ្ងរ ទៅលើសេចក្ដីកំណត់ក៏ដូចជាអនុសញ្ញា​អន្តរជាតិ ស្ដីអំពី អាកាស​ចរណ៍​ស៊ីវិល។ ឯកអគ្គរដ្ឋទូត Hoang Anh Tuan បាន​នាំចេញ​សំណើរ ចំនួន​៣ដើម្បី​ចិនប្រែ​ក្លាយ​សម្ដី​អំពី​ការ​រក្សា​សន្តិភាព​ និងស្ថិរភាព​នៅសមុទ្រខាងកើត​ទៅជាការពិត។ ទីមួយគឺ​ចិនត្រូវបញ្ឈប់ការកសាង​កោះសិប្ប​និមិត្ត​នៅ សមុទ្រ​ខាង​កើត ហើយបញ្ឈប់ទង្វើរ​ធ្វើឲ្យផ្លាស់​ប្ដូរស្ថានភាពដើម និងការដាក់ពង្រាយ យោធានៅ​សមុទ្រ​ខាង​កើត។ ទីពីរគឺចិន​ត្រូវសន្យារក្សាស្ថាន​ភាព​ដើមនិងបញ្ឈប់ ការកសាងព្រលានយន្តហោះនៅ​វាលថ្ម Chu Thap របស់​វៀត​ណ​មយ៉ាងឆាប់​រហ័ស។ ទីបីគឺចិនត្រូវអនុវត្តន៍យ៉ាងគ្រប់គ្រាន់​នូវសេចក្ដីថ្លែងការ​ណ៍ អំពីការប្រតិប ត្តិរបស់​ភាគីនានា នៅសមុទ្រខាងកើត (DOC) មានសុឆន្ទៈ​សំរេចក្រមប្រតិបត្តិនៅ​សមុទ្រខាង​កើត (COC) ជាមួយ​អាស៊ាន ហើយ​សន្យា​ដោះស្រាយជំលោះដោយ ឈរលើមូលដ្ឋាន​ច្បាប់​អន្តរជាតិ និងអនុសញ្ញា​អ.ស.បស្ដីពី​ច្បាប់​សមុទ្រ​១៩៨២​។

ឯកអគ្គរដ្ឋទូត Hoang Anh Tuan ចាត់ទុកថា នេះជាជំហានដំបូងមានអត្ថន័យ​សំខាន់​ដើម្បី​បង្កើត​ឡើង​បរិយាកាស​សន្តិភាព​ ស្ថិរភាពសំរាប់តំបន់​អាស៊ីអាគ្នេយ៍​ ហើយប្រ​ការនេះ​ជាការពិត​នឹងនាំមក​នូវ​ផល​ប្រយោជន៍​ដ៏យូរ​អង្វែង​សំរា​ប់​ចិន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ