07/11/2014 14:22 GMT+7 Email Print Like 0

វៀតណាមប្រឆាំងជំទាស់អំពើរំលោភច្បាប់របស់ចិន នៅប្រជុំកោះ Truong Sa


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh

នាថ្ងៃទី៦ ​ខែវិច្ឆិកា ឆ្នាំ​ ២០១៤ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក​ Le Hai Binh បាន​លើកច្បាស់ថា៖ វៀតណាមមាន​គ្រប់ភស្តុតាង​គតិ្តយុត្ត​និងភស្តុតាងប្រវត្តិសាស្ត្រ​ ដើម្បី​អះ​អាង​​នូវអធិបតេយ្យភាពរបស់ខ្លួន ចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ សកម្មភាព​សាងសង់នៅកោះ Chu Thap របស់ភាគីចិន បានរំលោភយ៉ាងធ្ងន់ធ្ងរ​ទៅលើ់​អធិបតេយ្យ​​ភាព ​របស់វៀតណាម​នៅប្រជុំកោះ Truong Sa រំលោភទៅលើច្បាប់អន្តរជាតិ បង្ក​ភាព​តឹងរឹង ​ធ្វើ​អោយសភាពការណ៍កើតស្មុគ្រស្មាញថែមទៀត​ គ្មានផល​ប្រយោជន៍​ចំពោះ​សន្តិភាព​​ ស្ថិរភាពនៅក្នុងតំបន់។

វៀតណាមប្តេជ្ញាប្រឆាំងជំទាស់សកម្មភាពខុសច្បាប់ពោលខាងលើរបស់ចិន​និងស្នើភាគី​ចិន​ត្រូវ​គោរព​អធិបតេយ្យភាពរបស់វៀតណាម អនុវត្ត DOC យ៉ាង​មឹងមាត់ ​បញ្ឈប់ភ្លាមសកម្មភាព​ក​សាង​​សំណង់ បំផ្លាញស្ថានភាពដើមនៅប្រជុំកោះ Truong Sa និងមិនទុក​អោយ​សកម្មភាព​ខុស​ឆ្គង​ដូចខាងលើកើត​មាន​ឡើងតទៅទៀតឡើយ។

នាថ្ងៃនេះដែរ ដំណាងក្រសួងការបរទេសវៀតណាមបានជួបជាមួយស្ថាន​​ទូតចិន ប្រចាំនៅទី​ក្រុង​ហា​ណូយ ដើម្បីជូនកំណត់ទូតប្រឆាំងដែរ៕

 តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម
បណ្តាព័ត៌មានបានផ្សាយ