26/02/2016 09:53 GMT+7 Email Print Like 0

វៀតណាមប្រឆាំងជំទាស់ដាច់អហង្ការចំពោះសកម្មភាពរបស់ចិននៅសមុទ្រខាងកើត


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh

ក្នុងសន្និសីទកា​សែតអន្តរជាតិ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ អ្នក​នាំពាក្យ​ក្រសួង​ការបរ​ទេស​វៀត​ណាម លោក Le Hai Binh បាន​សង្កត់ធ្ងន់ថា រាល់សកម្មភាពថ្មីៗ​នេះ របស់ចិន​នៅសមុទ្រ​ខាង កើត​សរ​ឲ្យ​ឃើញ​ថា សភាពដើមនៅសមុទ្រខាងកើតកំពុង​រងការបំផ្លាញ​យ៉ាង ធ្ងន់ធ្ងរ ជាពិសេស​គឺស្ថាន​ភាព​យោធូបនីយកម្ម ​នៅសមុទ្រខាងកើតគឺគួរឲ្យ​ព្រួ​បារម្ភយ៉ាង​ខ្លាំងក្លា​ដែរ។ ក្នុងការ​ឆ្លើយ​សំនួរ​អ្នកយ​ក​ព័ត៌​មាន​ស្តីពី​ប្រតិកម្ម​របស់ វៀតណាម​ចំពោះការដែល​នាពេលថ្មីៗ​នេះ ចិនបានបញ្ចូន​អាវុធ​ទៅកាន់​កោះ Phu Lam ចំណុះ​ប្រជុំ​កោះ Hoang Sa របស់​វៀតណាម ក៏ដូចជាមានផែនការដំឡើងប្រព័ន្ធរាដ៉ានៅកោះមួយ​ចំនួន​ទៀត នៃប្រជុំកោះ Truong Sa  អ្នកនាំ​ពាក្យក្រសួងការបរទេស វៀតណាម​លោក Le Hai Binh បានសង្កត់ធ្ងន់ថា៖ “អធិបតេយ្យភាព​របស់​វៀត​ណាម ចំពោះប្រជុំកោះ Hoang Sa និង Truong Sa គឺមិន​អាចប្រកែក​បាន​ឡើយ​។ ដោយមិន​អើពើរ​ដល់​កា​រប្រឆាំង​ជំទាស់ និងការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ ចិននៅបន្ត​មានសកម្មភាព​ដែលមិន​ត្រឹម​តែរំលោភ
យ៉ាង​ធ្ងន់​ធ្ងរទៅលើអធិបតេយ្យភាព របស់វៀតណាម​ជម្រុញការធ្វើ យោធូបនីយ​កម្ម នៅសមុទ្រ​ខាង​កើត​ប៉ុណ្ណោះ​ទេ ថែម​ទាំងគំរាម​កំហែង​ដល់ សន្តិភាព ស្ថិរភាព ក្នុងតំបន់ក៏ដូច​ជា​សន្តិ​សុខ សុវត្ថិភាព​នាវាចរណ៍ អាកាសចរណ៍​នៅសមុទ្រ​ខាង​កើត​ទៀតផង។ យើងខ្ញុំប្រឆាំងជំទាសដាច់អហង្ការ​ចំពោះ សកម្មភាពពោលខាង​លើទាំង​ស្រុង​របស់​ចិន”​។

​ក៏ក្នុងសន្និសីទកាសែទនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម​ បានឲ្យ​ដឹង​ថា ក្នុងកិច្ច​ប្រជុំថ្នាក់​រដ្ឋមន្ត្រីការ​ទូតអាស៊ាន​ចង្អៀត ដែលប្រព្រឹត្តទៅ នាថ្ងៃទី២៦ និង២៧ ខែ​កុម្ភៈ នៅប្រទេសឡាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ​បរទេស​វៀតណាម លោក Pham Binh Minh រួមទាំងរដ្ឋមន្ត្រីអាស៊ាននានា នឹងពិភាក្សា​លើ បញ្ហា​សំខាន់ៗ​ក្នុងតំបន់​ក្នុងនោះមានទាំង​ បម្រែបម្រួលលើសមុទ្រខាងកើតនា ពេលថ្មីៗនេះទៀងផង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ