18/05/2015 09:40 GMT+7 Email Print Like 0

វៀតណាមប្រឆាំងជំទាស់ការដែលភាគីចិនហាមឃាត់ការនេសាទត្រីនៅសមុទ្រខាងកើត


អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាម លោក Le Hai Binh(រូបថតៈ Quy Đoan)

ការ​ដែល​​ភាគី​ចិន​ជូនដំណឹង​អំពីក្របខ័ណ្ឌ​ និងពេល​វេលា​ហាម​ឃាត់​នេ​សាទ​ត្រី នៅសមុទ្រ​ខាង​កើត គឺ​រំលោភ​ទៅ​នឹង​អធិបតេយ្យ​ភាព របស់វៀតណាម​ចំពោះ​ប្រជុំ​កោះ Hoang Sa និង​រំលោភ​ទៅលើ​អធិប​តេយ្យភាព​និង​សិទ្ធិ​យុត្តា​ធិការ​ជាតិ ចំពោះតំបន់​សមុទ្រ​របស់​វៀត​ណាម តាម​អនុសញ្ញា​អ.ស.ប​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ១៩៨២។ នាថ្ងៃ​ទី១៦ខែ​ឧសភាឆ្នាំ​២០១៥ ក្នុង​ការ​ឆ្លើយ​សំភាសន៍​អ្នកយក​ព័ត៌​មាន អំពី​ប្រ​តិ​កម្ម​របស់​វៀត​ណាម ចំពោះរឿង​រ៉ាវ​ពោល​ខាង​លើ អ្នក​នាំពាក្យ​ក្រសួង ការ​បរទេស​វៀត​ណាម លោក Le Hai Binh បាន​លើក​ច្បាស់​ថា វៀត​ណាម​ប្តូរ​ផ្តាច់​ប្រឆាំង​ជំទាស់​សេចក្តី​សម្រេច​ចិត្ត​ ដោយគ្មាន​តម្លៃ​នេះ។ លោក Le Hai Binh បាន​អះអាង​ថា វៀតណាម​មាន​មូលដ្ឋាន​ច្បាប់​គ្រប់​គ្រាន់​ ចំពោះប្រជុំកោះ Hoang Sa អធិប​តេយ្យភាព និង​សិទ្ធិ​យុត្តា​ធិការ​ ចំពោះបណ្តា​តំបន់​សមុទ្រ តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ និ​ងខ្ពង់​រាប​បាត​សមុទ្រ​របស់​ខ្លួន សម​ស្រប​ ជាមួយបណ្តាការ​កំណត់​ចែង​ក្នុង​ អនុសញ្ញាអ.ស.ប​ ស្តីពីច្បាប់​សមុទ្រ​ឆ្នាំ១៩៨២ផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ