14/05/2020 13:54 GMT+7 Email Print Like 0

វៀតណាមប្រគល់ជូនអង្ករចំនួន ១០០ តោនដល់ក្រុមគ្រូពេទ្យគុយបាក្នុងខ្សែជួរមុខនៃការ ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-១៩


 គ្រូពេទ្យពិនិត្យអ្នកជំងឺនៅមន្ទីរពេទ្យមួយក្នុងឡាហាប់ណាប្រទេសគុយបា។ (រូបថត៖ THX / TTXVN)
 

នាព្រឹក​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ​២០២០ នៅទីស្នាក់ការស្ថានទូតគុយបាប្រចាំនៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំនៅវៀតណាម លោកស្រី Lianys Torres Rivera បានទទួល​ជា​និមិត្តរូបនៃអង្ករចំនួ​ន ១០០ តោនពីលោក Tran Ngoc Anh អគ្គនាយ​ករង នៃអគ្គក្រុមហ៊ុន Viglacera ។

នេះគឺ​ជាអំណោយរបស់កម្មាភិបាលនិងបុគ្គលិករបស់ក្រុមហ៊ុន Vimariel SA ចំណុះអគ្គក្រុមហ៊ុន Viglacera ដែល​កំពុង​វិនិយោគនិងអភិវឌ្ឍន៍នៅតំបន់សេដ្ឋកិច្ចពិសេស Mariel ប្រទេស គុយបា តាម​រយៈ​ស្ថានទូត​គុយបា​ប្រចាំ​នៅវៀត​   ណាមដើម្បីផ្តល់ជូនក្រុមគ្រូពេទ្យនោខ្សែរជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-១៩ នៅគុយបាផងដែរ។ អំណោយទាំងនេះបាន​ឆ្លុះបញ្ជាំង​ពីចំណង​សាមគ្គីភាព​របស់​ប្រជាជន​វៀត​ណាម​ចំពោះ​ក្រុមគ្រូ​ពេទ្យ​គុយ​បានៅខ្សែជួរមុខក្នុងការប្រឆាំងនឹងជំងឺរាតត្បាត ព្រមទាំងបានបង្ហាញនូវបំណង​ចង់​រួមកម្លាំង​ជាមួយប្រទេស​គុយបា ដើម្បី​ជំនះពុះពារលើរាល់​ការលំបាកក្នុងការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺរាត​ត្បាត​សកល​ COVID-19 ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ