04/01/2016 09:38 GMT+7 Email Print Like 0

វៀតណាមប្រគល់ជូនសារតាំងប្រឆាំងជំទាស់ចិនបានបញ្ជូនយន្តហោះទៅប្រជុំកោះ Truong Sa


វៀតណាមប្រគល់ជូនសារតាំងប្រឆាំងជំទាស់ចិនបានបញ្ជូនយន្តហោះទៅប្រជុំកោះ Truong Sa

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសវៀតណាមថា៖ នាថ្ងៃទី​២ខែមករាឆ្នាំ២០១៦ ចិន​បាន​អនុវត្ត​ជើង​ហោះ​ហើរ ដោយខុសច្បាប់នៅប្រជុំកោះ Truong Sa របស់​វៀតណាម។ ចំពោះរឿងហេតុនេះ ដំណាង​ក្រសួង​ការ​បរទេស​វៀតណាម បានជួបដំ​ណាងស្ថានទូតចិនប្រចាំនៅវៀតណាម ដើម្បីជូនសារ​តាំង​ប្រឆាំង​ជំទាស់​អំពើ​នេះ។​បាន​លើក​ច្បាស់៖ អំពើនេះរបស់ចិនគឺរំលោភយ៉ាងធ្ងន់​ធ្ងរទៅលើ អធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Truong Sa ដើរផ្ទុយទៅនឹង​ការយល់ដឹងរួមរបស់​ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរ។ ទន្ទឹមនឹង​នោះ វានឹង​ជះ​ឥទ្ធិ​ពល​ដល់សន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត កាត់បន្ថយទំនុកទុក​ចិត្តខាងនយោបាយរវាងប្រ​ទេសទាំងពីរ ជះឥទ្ធិពល​អសកម្ម​ទៅ លើទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ