07/11/2015 10:24 GMT+7 Email Print Like 0

វៀតណាមប្រកាសខ្លឹមសារទាំងស្រុងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក

ក្រោយ​ពីរយៈពេល១ខែសំរេចការចរចារ​លើកិច្ចព្រមព្រៀងនៅទីក្រុង​ Atlanta របស់អាមេរិកមក នាថ្ងៃទី៥ខែ​វិច្ចិកាឆ្នាំ​២០១៥​ វៀតណាមនិងប្រទេស​ជាសមាជិកចំនួន​១១ទៀតបាន​ប្រកាស​ខ្លឹមសារទាំង​ស្រុងនៃ​កិច្ចព្រម​ព្រៀងពា​ណិជ្ជ​កម្ម​សេរីឆ្លង​មហា​សមុទ្រប៉ាស៊ីហ្វិក (TPP)។ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបាន ឲ្យដឹង​ថា​ប្រទេស​ជា​សមាជិក​ TPP ទាំងឡាយ បានឯកភាព​ប្រគល់​ឲ្យញូវ​ហ្សេ​ឡែនប្រកាស​ខ្លឹម​សារ​ទាំង​ស្រុង​នៃកិច្ច​ព្រម​ព្រៀង​នេះ។ ក្រោយ​ពីប្រកាស​ខ្លឹមសារ​ទាំងស្រុង​នៃ​TPP ប្រទេសជាសមាជិកនានា នឹងសំរេចបែបបទ​គត្តិយុត្តិ​យ៉ាង​ឆាប់ រហ័ស​ដើម្បី​ត្រៀមរៀបចំឲ្យការចុះហត្ថលេខាលើកិច្ច​ព្រម​ព្រៀងនេះ។ ប្រទេសជាសមាជិកនិមួយៗ​ដោយឈរ​លើការ​កំណត់​នៃ​ច្បាប់របស់​ខ្លួន នឹងលៃទុកពេល វេលាប្រហែល​ពី៦០ដល់​៩០​ថ្ងៃ ដើម្បី​ប្រជាជនស្រាវ​ជ្រាវកិច្ច​ព្រមព្រៀង​មុន​នឹង ចុះហត្ថលេខា។ ក្រោយពីរយៈពេលនេះ ប្រទេសជាសមាជិកនឹងដំណើរការ ចុះហត្ថលេខាជាផ្លូវ​ការ។ ពេលវេលា​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង TPP គ្រោង នឹងមិនលើសពីត្រី​មាសទី១​ឆ្នាំខាងមុខ​ឡើយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ