15/04/2016 08:57 GMT+7 Email Print Like 0

វៀតណាមប្តេជ្ញាចិត្តស្នើអោយចិនត្រូវដកយន្តហោះចម្បាំងចេញពីប្រជុំកោះ Hoang Sa


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh

ក្នុងសន្និសីទកាសែតសាមញ្ញ របស់ក្រសួងការបរទេសវៀតណាម នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀត​ណាម លោក Le Hai Binh បាន​ជូន​ដំណឹង​អំពី​ប្រតិកម្ម របស់វៀតណាម ចំពោះព័ត៌​មានថា៖ ចិនបានដាក់ពង្រាយយន្តហោះចម្បាំងចំនួន១៦គ្រឿង​នៅប្រ​ជុំ​កោះ Hoang Sa ៖

​“​ជាថ្មីម្តង់ទៀត យើងខ្ញុំសូមអះអាង អំពីអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ការដែលចិនបញ្ជូនយន្តហោះចម្បាំងទៅ​កាន់​ប្រជុំកោះ Hoang Sa របស់​វៀត​ណាម​ជាសកម្មភាព​រំលោភ​អធិបតេយ្យភាពដ៏ធ្ងន់​ធ្ងរ របស់វៀតណាម​គំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើសន្តិភាព និង​ស្ថិរភាព​នៅក្នុងតំ​បន់។ វៀតណាមប្រឆាំងជាដាច់ខាត និងស្នើអោយ​ចិនត្រូវបញ្ចប់សកម្មភាពរំលោភ​ទៅលើ​អធិបតេយ្យ​ភាព របស់វៀតណាមនៅប្រជុំកោះ Hoang Sa បញ្ជូនយន្តហោះ​ចម្បាំង​ចេញពីតំបន់នេះ។ ជាសមាជិក​អចិន្ត្រៃយ៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ និង​ជាប្រទេស​ដើរតួនា​ទីសំខាន់​ក្នុងតំបន់ ចិនត្រូវមានការទទួលខុស​ត្រូវក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ ដោយ​ផ្អែកទៅ​លើច្បាប់​អន្តរជាតិ ជា​ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ១៩៨២៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ