27/05/2016 09:55 GMT+7 Email Print Like 0

វៀតណាមប្តេជ្ញាអនុវត្តកំណែទម្រងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធិភាព


វៀតណាមប្តេជ្ញាអនុវត្តកំណែទម្រងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធិភាព

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan  Phuc បានអះអាងដូច្នេះ​នៅក្នុង​ជំនួប​សន្ទនា​ជាមួយ​នាយក​ជាតិ​ធនាគារ អភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) ប្រចាំនៅ​វៀតណាម លោក Eric Sidgwick នារ​សៀលថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ២០១៦។ នាយករដ្ឋមន្តីក៏បាន​សង្កត់ធ្ងន់ថា៖ លោក Eric Sidgwick និងការិ​យាល័យ ADB ប្រចាំនៅវៀត​ណាម នឹង​ជាស្ពានតភ្ជាប់សំខាន់ ដើម្បីទំនាក់ទំនងវៀត​ណាម និង ADB  និងជួយឧបត្ថម្ភវៀត​ណាម​ជាស​មាជិក​សកម្ម មានការទទួលខុសត្រូវក្នុងADB​។ នាយករដ្ឋមន្ត្រីបានសម្ដែង​ជំនឿជាក់​ថា៖ លោក Eric Sidgwick នឹងបន្តរួមវិភាគទានយ៉ាងសកម្ម ពិគ្រោះយោបល់​រដ្ឋាភិបាល​វៀត​ណាម ហើយ​វាយតំលៃ​ខ្ពស់ADB បាន​ជួយឧបត្ថម្ភវៀតណាម ជាច្រើន​ក្នុងរយៈ​ពេលកន្លង​ទៅ។ វៀតណាម​ជានិច្ចកាល​គាំទ្រ​យុទ្ធសាស្ត្រ​មេ​របស់​ADB ដល់ឆ្នាំ ២០៣០ ដើម្បីបន្តជួយឧបត្ថម្ភប្រទេសជាសមាជិកនានា​ ដោះស្រាយ​បញ្ហាកាត់​បន្ថយ​ភាព​ក្រីក្រ ការ​អភិវឌ្ឍន៍មិនស្មើគ្នា បំរ៉ែបំរួលអាកាសធាតុ និង​ជំរុញវិស័យឯកជន។

រីនេ​នាយកជាតិADB លោក Eric Sidgwick បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈ​ពេល​កន្លង​ទៅ វៀតណាម​ត្រូវបាន​សហគមន៍​អន្តរជាតិ វាយតំលៃខ្ពស់ ក្នុងការ​រក្សាស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ឆ្លង​កាត់​ការលំបាក​សាកល្បង​ជាច្រើន​។ ប្រការនេះ​បានបង្ហាញនូវសមត្ថភាព របស់រដ្ឋាភិបាលវៀតណាម។ ADB ត្រៀមខ្លួនជាស្រេច​ចែករំលែក​បទពិសោធន៍ ក្នុងដំណើរ​ការអភិវឌ្ឍន៍ ជួយឧបត្ថម្ភវៀតណាម ឆ្លង​កាត់រាល់ការ​លំបាកសាក​ល្បង​នានា ក្នុង​រយៈពេលខាង​មុខ​នេះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ