25/06/2021 17:50 GMT+7 Email Print Like 0

វៀតណាមបោះឆ្នោតគាំទ្រសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ចប់បទដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើគុយបា

វៀតណាមបានបោះឆ្នោតគាំទ្រហើយអំពាវនាវឲ្យអាមេរិកបញ្ច្រាសទំនោរគោលនយោបាយនាបច្ចុប្បន្នជាមួយគុយបា មិនត្រឹមតែដើម្បី ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំង ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោកទៀតផង។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.ប។


មហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃទី២៣ ខែមិថុនា បាន អនុម័តលើសេចក្ដីសម្រេចចិត្តដែលអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ចប់បទដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មនិងហិរញ្ញវត្ថុទៅលើគុយបា ដោយលទ្ធផលសម្លេងគាំទ្រចំនួន ១៨៣ សម្លេងប្រឆាំងចំនួន២ និងសម្លេងអនុបវាទចំនួន៣។

វៀតណាមបានបោះឆ្នោតគាំទ្រហើយអំពាវនាវឲ្យអាមេរិកបញ្ច្រាសទំនោរគោលនយោបាយនាបច្ចុប្បន្នជាមួយគុយបា មិនត្រឹមតែដើម្បី ផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោកទៀតផង។

ថ្លែងនៅចំពោះមុខមហាសន្និបាត លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ស្ថានបេសកកម្ម វៀតណាមប្រចាំអ.ស.បបានសង្កត់ធ្ងន់ថា បទដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុទៅលើគុយបា បានដើរបញ្ច្រាសនឹងច្បាប់អន្តរជាតិ និងគោល ការណ៍សារវ័ន្តនានានៃធម្មនុញ្ញអ.ស.ប។វៀតណាមរួមជាមួយសហគមន៍អន្តរជាតិ អំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ចប់បទដាក់ទណ្ឌកម្មដោយឯកតោភាគីទៅលើគុយបា ដើម្បីឲ្យគុយបាត្រូវបានចូលរួមដោយសេរីភាព សមភាព និងយុត្តិធម៌ ក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម អនុលោមតាមច្បាប់អន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ