02/01/2018 09:57 GMT+7 Email Print Like 0

វៀតណាមបើកឲ្យដំណើរការប្រព័ន្ធចំណេះដឹងឌីជីថល

នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងហាណូយបានបើកឲ្យដំណើរការប្រព័ន្ធចំណេះដឹងឌីជីថល។ ប្រព័ន្ធចំណេះដឹងឌីជីថលជាលទ្ធផលនៃការអនុវត្តគំរោងការ “អភិវឌ្ឍន៍ ប្រព័ន្ធចំណេះដឹងឌីជីថល” ដែលបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលអនុម័តនាខែឧសភា ឆ្នាំ២០១៧។

ទិដ្ឋភាពនៃពិធី (រូបថតៈ Manh Thang)

គម្រោងការនេះបានឆ្ពោះទៅគោលដៅកសាងប្រព័ន្ធចំណេះដឹងសំយោគ លើគ្រប់វិស័យ រួមចំណែកជម្រុញនិងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនទាំងអស់សិក្សារៀនសូត្រអស់មួយជីវិត។ អញ្ជើញថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖

“ប្រព័ន្ធចំណេះដឹងវៀតណាមបានបើកឲ្យដំណើរការប្រកបដោយប្រសិទ្ធិភាព ក្នុងបដិវត្តន៍ឧស្សាហកម្មលើក​ទី​៤​។​ អង្គការនិងបុគ្គលដែលមុនបង្អស់គឺជំនាន់យុវជន បញ្ញាវន្តនិងសហគមន៍បច្ចេកវិទ្យា គប្បីរួមកម្លាំងកាយចិត្ត​ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធចំណេះដឹងឌីជីថល។ យើងគួររួមគ្នាបំផុសស្មារតីសង្វាតរៀនសូត្ររបស់ជនវៀតណាម ជាពិសេស រួមគ្នាលើកកំពស់បញ្ញាវៀតណាម”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ