04/02/2017 10:00 GMT+7 Email Print Like 0

វៀតណាមបើកទូលាយទីផ្សារលាក់រាយ


វៀតណាមបើកទូលាយទីផ្សារលាក់រាយ

វៀតណាមត្រូវបានវាយតម្លៃថាជាទីផ្សារលក់រាយសកម្មនិងទាក់ទាញបំផុតក្នុងតំបន់អាស៊ី។ ម្យ៉ាងវិញទៀត ល្បឿន​​​កំណើនប្រើប្រាស់ខ្ពស់ជាកត្តាសំខាន់សម្រាប់វាយតម្លៃនូវសក្តានុភាពនៃទីផ្សារលក់រាយនៅវៀតណាម។​

ទន្ទឹមជាមួយគ្នានោះ ទីផ្សារលក់រាយមានការអភិវឌ្ឍន៍នោះ​បានរួមចំណែកសកម្មក្នុងការបង្កើតការ​ងារធ្វើផង​ដែរ​។ យោងតាមរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh ថា ក្នុងបរិបទដែល​វៀត​ណាម​កំពុងបង្កើនកំណើននោះ សេវាកម្មប្រើប្រាស់គឺដើរតួនាទីសំខាន់ក្នុងការបង្កើតឡើងផលិតផលចីរភាពសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ។​លោក Tran Tuan Anh ឲ្យដឹងថា៖

“ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានកសាងគម្រោងយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍន៍វិស័យឧស្សាហកម្មលក់រាយ​សម្រាប់ឆ្នាំ២០១៧និងទស្សនវិស័យដល់ឆ្នាំ២០២៥។ តាមនោះ ក្រសួងក៏បានកំណត់ច្បាស់នូវការទទួលខុសត្រូវរបស់ក្រសួងស្ថាប័ននានាក៏ដូចជារដ្ឋអំណាចតំបន់ក្នុងការបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មក្នុងនិងក្រៅប្រទេសបើកទូលាយទីផ្សារ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ