21/10/2018 11:22 GMT+7 Email Print Like 0

វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សារបស់បណ្ដាប្រទេសអាស៊ី -អាហ្រ្វិកស្តីអំពីអភិវឌ្ឍច្បាប់អន្តរជាតិ


 កិច្ចប្រជុំប្រ ចាំឆ្នាំលើកទី ៥៧ នៃអង្គការពិគ្រោះយោបល់ផ្នែកច្បាប់អាស៊ី - អាហ្រ្វិក

 ចាប់ពីថ្ងៃទី៨ ​ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ​២០១៨ នៅទីក្រុងតូក្យូប្រទេសជប៉ុន កិច្ចប្រជុំប្រ ចាំឆ្នាំលើកទី ៥៧ នៃ​អង្គ​ការ​​ពិគ្រោះយោបល់ផ្នែកច្បាប់អាស៊ី - អាហ្រ្វិក​បាន ប្រព្រឹត្តទៅជាផ្លូវកា​រ។​
 
គណៈប្រតិភូ​អន្តរផ្នែកវៀតណាមដឹកនាំដោយប្រ​ធាននាយកដ្ឋានផ្នែក​ច្បាប់និង​សន្ធិសញ្ញា​អន្តរជាតិ​នៃក្រសួងការ​បរទេសវៀតណាម លោកស្រី Le Thi Tuyet Mai រួមទាំង តំណាងរ​បស់ក្រសួងការពារជាតិ ​នគរបាល​ យុត្តិធម៍ ជាដើមបានអញ្ជើញ ចូលរួមថ្លែងមតិ ពិគ្រោះយោបល់ និងសកម្ម​ភាព​មួយ​ចំនួន​ទៀត​យ៉ាងស​កម្ម​ នៅខាង ក្រៅកិច្ចប្រជុំនេះផងដែរ។  គណៈប្រតិភូវៀតណាមបានសង្កត់ធ្ងន់លើទស្សនៈ វិស័យ គោលការណ៍​ របស់ វៀតណាមចំពោះការគោរពនីតិរដ្ឋនៅកំរិតសកល តំបន់និងប្រទេសជាតិ ព្រមទាំងដោះ​ស្រាយ​ជម្លោះ​អន្តរជាតិ​ដោយសន្តិវិធី រក្សាសន្តិភាពនៅក្នុងតំបន់ និងនៅលើពិភពលោក។ ទន្ទឹមនឹងនេះ គួរ​តែ​ជម្រុញ​ការអនុវត្តគោលដៅ អភវឌ្ឍន៍ចីរភាព (SDGs) ដោយឈរលើ មូលដ្ឋានគោរពច្បាប់អន្ដរជាតិជាពិ សេស​គឺ​ធម្មនុញ្ញអង្គការសហប្រជាជាតិ សន្ធិសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២​ ផងដែរ។ ម្យ៉ាងវិញទៀត វៀតណាមក៏ បានផ្លាស់ប្តូរ និងធ្វើបច្ចុប្បន្នកម្មនូវកិច្ច ខិតខំប្រឹងប្រែង របស់​វៀត​ណាម​រួមជា មួយបណ្តាប្រទេសអាស៊ាន និងដៃគូអភិវឌ្ឍន៍សហគមន៍ អាស៊ានដោយឈរលើ ច្បាប់ និង​អំពាវ​​នាវឲ្យអត់ធ្មត់ប្រើអំពើហិង្សានិងគំរាមកំហែងប្រើប្រាស់អាវុធ ដើម្បីកសាងអាស៊ានក្លាយទៅជា តំបន់​មួយ​ប្រកប​ដោយ សន្តិភាព ​ស្ថិរភាព និងសម្បូររុងរឿង​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ