14/10/2018 11:45 GMT+7 Email Print Like 0

វៀតណាមបានចូលរួមចំណែកយ៉ាងសកម្មនៅសន្និសីទជាន់ខ្ពស់បណ្ដាប្រទេសប្រើប្រាស់ភាសាបារាំងលើកទី១៧

ឆ្លើយសម្ភាសន៍ក្នុងឱកាសបញ្ចប់សន្និសីទជាន់ខ្ពស់បណ្ដាប្រទេសប្រើប្រាស់ភាសាបារាំងលើកទី១៧ ដែលទើបនឹងបានប្រព្រឹត្តទៅនៅរដ្ឋធានី Yerevan ប្រទេសអាមេនីនោះ ឯកអគ្គរដ្ឋទូត ប្រធានក្រុមតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំទីក្រុងហ្សឺណែវ លោក Duong Chi Dung បានអះអាងថា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ដឹកនាំគណៈប្រតិភូវៀតណាមបានចូលរួមនិងមានការរួមចំណែកយ៉ាងសកម្មជាច្រើនទៅក្នុងភាពជោគ ជ័យនៃសន្និសីទ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (នៅកណ្ដាល) ចូលរួមសន្និសីទ

វៀតណាមបានចូលរួមកសាងនិងជំរុញឲ្យសន្និសីទអនុម័តលើឯកសារជាច្រើនដែលមានខ្លឹមសារដ៏សមស្របជាមួយគោលមាគ៌ា គោលនយោបាយរបស់វៀតណាម ក៏ដូចជាការពារផលប្រយោជន៍របស់វៀតណាម នៅក្នុងបញ្ហាពាក់ព័ន្ធនានាផងដែរ។ ជាពិសេស ឯកសារទាំងនេះបន្តលើកឡើងនូវ ការយកចិត្តទុកដាក់របស់សហគមន៍ប្រើប្រាស់ភាសាបារាំងចំពោះសភាពការណ៍នៅសមុទ្រខាងកើត។ វៀតណាមក៏ត្រូវបានប្រទេសដទៃជឿទុកចិត្តបោះ ឆ្នោតជ្រើសតាំងជាអនុប្រធានសន្និសីទ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ