03/09/2018 06:57 GMT+7 Email Print Like 0

វៀតណាមបានត្រៀមខ្លួនជាស្រេចសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ាន

សន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ាន (WEF ASEAN) ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅជាផ្លូវការចាប់ពីថ្ងៃ​ទី​១១​ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ។

 លោក Borge Brende ប្រធាន WEF (រូបថត៖ AFP/TTXVN)


វាយតំលៃអំពីតួនាទីរបស់វៀតណាមក្នុងការងារត្រៀមរៀបចំឲ្យ WEF ASEAN ឆ្នាំ២០១៨ ក៏ដូចជាការចូលរួមរបស់វៀតណាមក្នុងសកម្មភាពនានារបស់ WEF នោះ លោក Borge Brende ប្រធាន WEF បានអះអាងថា៖

“វៀតណាមជាកត្តាសំខាន់មួយក្នុងតំបន់អាស៊ាន។ វៀតណាមមានការស្ដារឡើងវិញយ៉ាងខ្លាំងក្លាក្រោយពីវិបត្តិ ដោយ​មានកំណើនសេដ្ឋកិច្ចខ្ពស់។ យើងខ្ញុំវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងវេទិកានានារបស់ WEF។ យើងខ្ញុំក៏បានសហការយ៉ាងស្អិតរមួតជាមួយវៀតណាម ដើម្បីរៀបចំសន្និសីទ WEF ASEAN ឆ្នាំ២០១៨។
គេធ្វើការយ៉ាងជំនាញនិងប្រកបដោយប្រសិទ្ធភាពណាស់”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ