17/04/2015 10:47 GMT+7 Email Print Like 0

វៀតណាមបានអះអាងជាថ្មីម្តងទៀតនូវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Hoang Sa និង Truong Sa


វៀតណាមអះអាងប្រជុំកោះ Hoang Sa និង Truong Sa ចំណុះអធិបតេយ្យភាពរបស់ខ្លួន 

 
នាថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០១៥ នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀត​ណាម បានរៀបចំ​សន្និសីទ​កាសែត​​ជាសាមញ្ញ ដើម្បីជូនដំណឹងអំពីសកម្មភាព​កិច្ចការបរទេសសំខាន់ៗ របស់ថ្នាក់ដឹកនាំបក្ស រដ្ឋនា
ពេ​ល​​​ខាងមុខនេះ។ ​ ឆ្លើយសំនួររបស់អ្នកយកព័ត៍មាន អំពីទស្សនះរបស់​វៀតណាម ចំពោះកា​រ​ដែល​អ្នក​នាំ​ពាក្យ​ក្រសួងការបរទេសចិន លោកស្រី Huá chūn yíng នាថ្ងៃទី៩ មេសា ឆ្នាំ ២០១៥បានប្រកាសអំពី​ការជួស​ជុល​ និងកសាងកោះសិលាប្រាណ​នៅតំបន់ប្រជុំកោះ ​Truong Sa អ្នកនាំពាក្យ​ ក្រសួងការ​បរទេស​វៀត​ណាម​លោក Le Hai Binh បានអះអាងថា៖

“ ស្ដីពីបញ្ហានេះ វៀតនាមបានជួបចរចារជាមួយភាគីចិនជាច្រើនលើក​ហើយ​ ​រួមទាំងនៅថ្នាក់ជាន់ខ្ពស់​។ ជា​ថ្មីម្តង​ទៀត យើងខ្ញុំប្រកាសថា៖ វៀតណា​ម​មាន​គ្រប់​មូលដ្ឋានគតិយុត្តិ និងភាស្តុតាង ប្រវត្តិសាស្ត្រ ​ដើម្បី​អះអាង​នូវអធិប​តេយ្យ​ភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa និង Truong Sa​។ ​សកម្មភាព​ជួសជុល​​ណាមួយនៅបណ្ដាកោះថ្ម នៅ​តំបន់ប្រជុំកោះ Hoang Sa និង​ Truong Sa ដែលមិន​ទទួលបាន​ការ​អនុញ្ញាត្តិ​​​​ពី​ដ្ឋាភិបាលវៀតណាម គឺរំលោភច្បាប់​ និងជាមោឃះទាំងស្រុង។ វៀតណាមជា​ដាច់ខាតប្រឆាំ​ង​ជា​ជំទាស់​​រាល់សកម្មភាពពោលខាងលើ និងស្នើភាគីទាក់ទិននានា ត្រូវអនុវត្តសេចក្ដី​ថ្លែងការណ៍ ស្ដីពីប្រតិបត្តិ​រាប់​ភាគីនានានៅសមុទ្រខាងកើត (DOC) រួមចំណែក​​ ចូលក្នុងការរក្សារ សន្តិភាព​ ស្ថិរភាព នៅ​ក្នុង​តំបន់​សមុទ្រ​​​ខាងកើត​​៕ ​” 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ