18/06/2015 10:10 GMT+7 Email Print Like 0

វៀតណាមបានរៀបចំការចរចារអន្តរជាតិស្ដីពីសិទ្ធិកុមារនិងនារីនៅអ.ស.ប


វៀតណាមបានរៀបចំការចរចារអន្តរជាតិស្ដីពីសិទ្ធិកុមារនិងនារីនៅអ.ស.ប (VOV)

នាថ្ងៃទី១៦ខែមិថុនាឆ្នាំ​២០១៥​ នៅខាងក្រៅសម័យ​ប្រជុំសាមញ្ញ​លើកទី​២៩ក្រុម​ប្រឹក្សាសិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នៅក្រុង Geneva (ស្វីស) វៀតណាម​បាន​រៀបចំកិ​ច្ច​ចរចា​អន្តរជាតិ ​ស្ដីពីការ​លុបបំបាត់​អំពើ​បណ្ដា​ល​គ្រោះថ្នាក់​ចំពោះកុមារ​ដោយមានការចូល​រួម របស់​វាគ្មិនមក​ពីគណៈកម្មាធិការ​អនុសញ្ញា ស្ដីពីសិទ្ធិកុមារ​(CRC) និងអនុសញ្ញា​លុបបំបាត់​ការរើង​អើងប្រឆាំង​នឹងនារី (CEDAW) ជា​ដើម។ ថ្លែងមតិនៅពិធីចរចា​នេះ ឯកអគ្គ​រដ្ឋទូត Nguyen Trung Thanh ប្រធានគណៈប្រតិភូវៀតណាម អមអ.ស.បនៅក្រុង Geneva បាន​សង្កត់ធ្ងន់​ទៅលើ​ការ​ខំប្រឹង​​ប្រែង​របស់​បណ្ដា​ប្រទេសនា ពេលកន្លងទៅសំដៅការពារ​សិទ្ធិរបស់នារី និងកុមារតាមរយៈការ​អនុវត្ត​អនុសញ្ញា​ទាក់​ទិន​នានា។ លោក Nguyen Trung Thanh បានអំពាវនា​វ​បណ្ដា​ប្រទេស​យកចិត្ត​ទុក​ដាក់​ទៅ​លើ​សំ​ណើ​​របស់​គណៈកម្មាធិការ​អនុសញ្ញា​ ទទួល​បន្ទុកអំពីអំពើ​​រំលោភ​ទៅលើសិទ្ធិ​កុមារ ពិសេសគឺកុមារី។ ឧទ្ទេស​នាម​អំពី​ស្ថានភាព​ទាក់ទិនដល់​សមភាពភេទ និងសិទ្ធិកុមារនៅវៀតណាម ឯក​អគ្គរដ្ឋ​ទូត Nguyen Trung Thanh បាន​អះអាង​យ៉ាង​ខ្លាំងក្លា​ទៅលើកិច្ចសន្យា​របស់វៀតណាម ក្នុង​ការ​កសាង​ច្បាប់គោល​នយោបាយ​និងវិនិយោគ​ប្រភព​កំលាំង​ ដើម្បី​អនុវត្ត​គោលការណ៍​ជាក់​​ស្ដែង​សំដៅ ដោះស្រាយ​ការសាកល្បង​ក្នុងវិស័យ​នេះ។ សិទ្ធិកុមារ​និង​សិទ្ធិនារី​ជា​អាទិភាពមួយ ក្នុងចំណោមអាទិភាពខ្ពស់របស់វៀត​ណាម​ដូចជាបាន​បង្ហាញ​ ក្នុងកិច្ច​សន្យា​​ស្ម័គ្រ​ចិត្ត​ខណៈ​ពេល​ឈរឈ្មោះជា​បេក្ខជន ​និង​ជាប់​​ឆ្នោតក្នុងក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អាណត្តិ ២០១៤-២០១៦​ដោយ​មាន​សម្លេង​គាំទ្រខ្ពស់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ