28/08/2016 09:01 GMT+7 Email Print Like 0

វៀតណាមបាននិងកំពុងធ្វើសមាហរណកម្មស៊ីជំរៅនិងទូលាយក្នុងខឿនសេដ្ឋកិច្ចសកល


វៀតណាមបាននិងកំពុងធ្វើសមាហរណកម្មស៊ីជំរៅនិងទូលាយក្នុងខឿនសេដ្ឋកិច្ចសកល

នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហាណូយឧបនាយករដ្ឋមន្ត្រីវៀតណាម​ លោក Vuong Dinh Hue បាន​អញ្ជើញជា​អធិបតីកិច្ច​ប្រជុំ​៖ វាយ​តំលៃអំពីការ​ងារ​ធ្វើ​ស​មាហរណកម្ម​អន្តរជាតិ ក្នុង​រយៈពេល​កន្លង​ទៅ កំណត់​ទិស​ដៅអនុវត្ត​នាពេលខាង​មុខ​នេះ។ នា​បច្ចុប្បន្ន វៀត​ណាម បានសម្រេច​ការ​ចរចារ​ចំនួន​១២ស្ដីអំពី​តំបន់​ពាណិជ្ជ​កម្ម​សេរី។ គិតមកដល់​ពេល​នេះ វៀតណាមមានទំនាក់​ទំនង​ពាណិជ្ជកម្ម​សេរី ជាមួយទីផ្សារ​ធំៗ​ទាំង​អស់ និង ជាប្រទេសមួយ​ក្នុងចំណោម​ប្រទេសឈាន​ទៅមុខ​ ក្នុងតំបន់អំពីការ​ធ្វើស​មាហរណកម្ម​អន្តរជាតិ​។ ថ្លែង​មតិនៅ​ទី​នេះ ឧបនាយក​រដ្ឋមន្ត្រី លោក Vuong​ Dinh Hue បានអះអាង​ថា៖ វៀត​ណាម​បាន​និង កំពុង​ធ្វើ​សមាហរណកម្ម​ស៊ីជំរៅ​ និង​ ទូលាយក្នុងខឿនសេដ្ឋកិច្ចសកល។ ទន្ទឹមនឹ​ង​នោះ ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ក៏បាន​សង្កត់ធ្ងន់ថា៖​

​“​មុនពេលចរចារ និងចុះហត្ថលេខាកិច្ចព្រមព្រៀង គឺត្រូវបំពេញការងារមួយ​ចំនួន​ដូច​ជា៖ កំណត់​ដៃគូរចរចារ​នាពេល​ខាង​មុខ បណ្ដា​បញ្ហានៅជំពាក់ជំពិន។ មានដៃគូចំនួន៤ត្រូវជូនដំណឹង​អោយនាយក​រដ្ឋមន្ត្រីភ្លាម ដើម្បី​មាន​ការ​បញ្ជា​ណែ​នាំអនុវត្តដែរ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ