01/07/2021 13:49 GMT+7 Email Print Like 0

វៀតណាមបានត្រៀមសហប្រតិបត្តិការរួចជាស្រេចដើម្បីកសាងលំហអ៊ិនធឺរណែតប្រកបដោយសន្តិភាពនិងអភិវឌ្ឍន៍

រដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son៖ “ការធានាសន្តិសុខបណ្តាញអ៊ីនធឺរណែត មានសារសំខាន់ចំពោះសន្តិភាព សន្តិសុខ ការអភិវឌ្ឍនិងវិបុលភាព” (រូបថត៖ VOV)
 

នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងហាណូយ រដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son បានចូលរួមសម័យប្រជុំពិភាក្សាបើកចំហរជាន់ខ្ពស់តាមប្រព័ន្ធអ៊ីនធឺរណែត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “រក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិក្នុងលំហអ៊ិនធឺរណែត”។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តី Bui Thanh Son បានអះអាងថា សន្តិសុខបណ្តាញ អ៊ិនធឺរណែត គឺជាកត្តាសំខាន់សម្រាប់សន្តិភាព សន្តិសុខ ការអភិវឌ្ឍនិងវិបុលភាពនៅគ្រប់ថ្នាក់ជាតិនិងពិភពលោក។ ហើយអធិបតេយ្យភាពនិងផលប្រយោជន៍របស់ប្រទេសនីមួយៗនៅក្នុងពិភពអ៊ិនធឺរណែតគួរតែត្រូវបានគោរពយ៉ាងពេញលេញ។ ហេតុដូច្នេះ ចាំបាច់ត្រូវមានដំណោះស្រាយជាសកលចំពោះសន្តិសុខតាមអ៊ីនធឺណែត។ ទន្ទឹមជាមួយគ្នានោះ រាល់សកម្មភាពនៅតាមលំហអ៊ិនធឺរណែតចាំបាច់ត្រូវគោរពតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងសមស្របតាមច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍ជាមូលដ្ឋាន ដូចជាការគោរពឯករាជ្យនិងអធិបតេយ្យភាពជាតិការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង មិនប្រើប្រាស់អំពើហឹង្សា និងដោះស្រាយជម្លោះដោយសន្តិវិធី។

លោករដ្ឋមន្រ្តី Bui Thanh Son បានមានប្រសាសន៍ថា វៀតណាមបានបង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលជាតិនិងកំពុងខិតខំដើម្បីឱ្យសេដ្ឋកិច្ចឌីជីថលមានចំនួន ៣០% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០៣០។ វៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយដៃគូ ក្នុងការកសាងលំហអ៊ិនធឺរណែតប្រកបដោយសន្តិភាព ស្ថិរភាពនិងសុវត្ថិភាព ដើម្បីប្រជាជននិងការអភិវឌ្ឍប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ