21/02/2018 10:07 GMT+7 Email Print Like 0

វៀតណាមបានជ្រើសរើសជាប្រធានក្រុមឯកអគ្គរដ្ឋទូត Francophone នៅស្វីស


ឯកអគ្គរដ្ឋទូតវៀតណាម លោក Pham Hai Bang 

នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ​​​នៅ​រដ្ឋធានី Bern ប្រធាន​​ស្ថាប័ន​តំណាង​ការទូ​ត​បាន​ចូលរួម សម័យ​ប្រជុំពេញ​អង្គលើកទី៨​ នៃក្រុមឯកអគ្គរដ្ឋទូត Fra​ncophone នៅស្វីស​ (GAF) បានឯកភា​ព ជ្រើស​តាំង​វៀត​ណាម​ជាប្រធាន​ GAF អាណត្តិ​២០១៨។​
 
អញ្ជើញ​ថ្លែងអំណរគុណចំពោះកា​រដែលប្រទេសទាំង​អស់នេះ​មា​នទំនុកទុកចិ​ត្ត លើវៀតណាម​ ​ឯកអគ្គរដ្ឋ​ទូត​វៀត​ណាម​​ លោក Pham Hai Bang បានអះអាងថា នឹងខិត​​ខំប្រឹងប្រែង រួមចំណែក​​សម្រាប់​ការអភិវឌ្ឍ​របស់ GFA និងបំពេញ​នូវតួនាទីជាស្ពានតភ្ជាប់រវាង​ ប្រទេសជាសមា​ជិកអង្គការ Francophone (​OIF)។ លោក Pham ​Hai Bang ក៏បាន​ស្នើឲ្យ​ក្រសួ​ងការបរទេស​ស្វីស និងប្រធានស្ថាប័នតំណា​ងការ​ទូតនានា នឹងជួយ​ ឧបត្ថម្ភនិង​គាំទ្រវៀត​ណាម បំពេញប្រកបដោយជោគជ័យ​នូវភារកិច្ចជាប្រធាននេះ៕​

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ