25/07/2019 10:53 GMT+7 Email Print Like 0

វៀតណាមបានចែករំលែកបទពិសោធន៍អំពីការធ្វើសវនកម្មក្នុងការអនុវត្ត SDGs

 
អគ្គសវនកររង លោក Vu Van Hoa ដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមក្នុងកិច្ចប្រជុំ
 

ក្នុងអំឡុង​ពេលពីរថ្ងៃ គឺថ្ងៃទី២២ និង ២៣ ខែកក្កដា កិច្ចប្រជុំនៃថ្នាក់ដឹកនាំបណ្តាស្ថាប័នសវនកម្មកំពូល (SAI) បាន​ប្រារព្ធនៅទីស្នាក់ការនៃអង្គការសហប្រជាជាតិ។ គណៈប្រតិភូវៀតណាមដឹកនាំដោយអគ្គសវនកររង Vu Van Hoa​ បានចូលរួមក្នុងកិច្ចប្រជុំនេះ។
 
នៅឯ​កិច្ចប្រជុំ ថ្នាក់ដឹកនាំនៃប​ណ្តាស្ថាប័ន​សវនកម្ម​អន្តរជាតិ​បាន​ពិភាក្សា​រួមគ្នា​និង​បាន​រៀន​សូត្រ​បទ​ពិសោធន៍​ ក៏ដូចជារិះរកនូវវិធានការនានា ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចការសវនកម្ម រួមទាំងវាយ​តម្លៃកា​រ​អនុវត្ត​គោល​ដៅអភិវឌ្ឍន៍ប្រ កបដោយនិរន្តរភាព (SDGs)។ ទន្ទឹមជាមួយគ្នានោះ  អង្គប្រជុំបាន​ពិភាក្សា​លើ​បញ្ហា​ប្រឈម​និងឱកាសក៏ដូចជាមេរៀនដែលទទួលបាន រួមទាំងការចូលរួមរបស់រដ្ឋាភិ បាលរៀងៗខ្លួន ក្នុងការតាម​ដាន​ និងវាយតម្លៃលើការអនុវត្ត SDGs ផងដែរ។
 
អញ្ជើញ​ចូលរួមក្នុងកិច្ចប្រជុំ លោក Vu Van Hoa អគ្គសវនករ​រង​បាន​លើក​ឡើង​ថា​រដ្ឋាភិ​បាល​វៀត​ណាម កំពុង​ខិត​ខំប្រឹងប្រែង​កសាងនិងរួ​មបញ្ចូល​មាតិកា​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពទៅក្នុង​ផែនការ​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម  ក៏ដូចជាកៀង គរប្រភ​ពធនធានទាំងអស់ ដើម្បីអនុវត្ត ​SDGs ចាប់តាំង​ពីវៀត​ណាម បាន​សន្យាតាមរបៀបវារៈ ឆ្នាំ ២០៣០ របស់អង្គសហប្រជាជាតិមកម្ល៉េះ។
 
ក្នុងឱកាសនោះ​ដែរ លោក Vu Van Hoa ក៏បានសម្តែងនូវបំណងប្រាថ្នា គឺចង់ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការទ្វេ​ភាគីនិង​ពហុភាគីជាមួយស្ថាប័នសវន​កម្មកំពូល លើពិភព លោក​ ក្នុងការ​ធ្វើសវន​កម្មរាល់​បញ្ហាទាក់​ទង​នឹង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ