15/05/2015 09:54 GMT+7 Email Print Like 0

វៀតណាមបានចូលរួមសិក្ខាសាលាសាសនានិងច្បាប់នៅអាមេរិក


វៀតណាមបានចូលរួមសិក្ខាសាលាសាសនានិងច្បាប់នៅអាមេរិក (VOV)
នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ សិក្ខាសាលាសាសនានិងច្បាប់បាន​ប្រព្រឹត្ត​ទៅនៅទីក្រុងវ៉ា​ស៊ីន​តោន​អាមេរិក​។ សិក្ខាសាលាត្រូវបានអ្នកប្រាជ្ញបញ្ញាវន្តនិង​មន្ត្រី​សាសនាវៀតណាមនិងអាមេរិកវាយតំលៃខ្ពស់​ពីព្រោះ​នេះមិនត្រឹមតែជាឱកាស​ដើម្បីវៀតណាមនិងអាមេរិកពិគ្រោះយោបល់គោលនយោបាយ សេស
គឺ​​គោល​នយោបាយសាសនាប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីបង្កើនការជួបប្រាស្រ័យ​ការ​យល់​ដឹង​គ្នា​ទៅវិញទៅមកក្នុងវិស័យជំនឿសាសនាទៀតផង។ អនុប្រធាន​គណៈកម្មាធិការវប្បធម៍អប់រំយុវជន​កុមារ​​ជំទង់​និងកុមារនៃរដ្ឋសភាវៀតណាម​លោក Trinh Ngoc Thach បានឲ្យដឹងថា តាមរយៈ​សិក្ខា​សាលា​​លើកនេះ ភាគី​អាមេរិក​យល់បន្ថែមអំពីបញ្ហាសាសនារបស់វៀតណាមនិងគោល​នយោបាយ​សាស​​នារបស់វៀតណាម៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ