20/09/2015 08:52 GMT+7 Email Print Like 0

វៀតណាមបានចូលរួមសន្និសីទអន្តរជាតិមហាសន្និបាត AICESIS ​នៅ​សហព័ន្ធ​រុស្ស៊ី​


វៀតណាមបានចូលរួមសន្និសីទអន្តរជាតិមហាសន្និបាត AICESIS នៅសហព័ន្ធរុស្ស៊ី

នាថ្ងៃទី១៨ខែកញ្ញាឆ្នាំ​២០១៥ នៅក្រុង​ម៉ូស្គូគណៈប្រតិភូរណ​សិរ្សមាតុភូមិ​វៀត​ណាម ដឹកនាំដោយ​លោក Vu Trong Kim អនុប្រធាន​និងជាអគ្គលេខាធិការ​គណៈ​កម្មាធិការ​ មជ្ឈឹម​រណសិរ្ស​មាតុភូមិ​វៀត​ណាម​ បាន​ជួប​សន្ទនា​ជាមួយ​ប្រធាន​វិទ្យាស្ថាន​សង្គម​សហព័ន្ធ​រុស្ស៊ី លោក Alexandr Bretralov។ ជំនួប​សន្ទនាបាន​ប្រព្រឹត្ត​ទៅនៅ​ខាង​ក្រៅសន្និសីទ អន្តរជាតិប្រចាំឆ្នាំមហាសន្និបាតសមាគម​អន្តរជាតិ ​បណ្ដា​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​សង្គម​និង​អង្គការ​នានា (AICESIS) ដែលបានរៀបចំនៅ​ប្រទេសរុស្ស៊ី នាថ្ងៃទី១៧​និង១៨ខែ​កញ្ញា។ ថ្លែង​មតិ​នៅ​ជំនួប​សន្ទនា​នេះ លោក Vu​ Trong Kim បាន​ចាត់ទុកថា៖

“ប្រសិន​បើនិយាយអំពី​បញ្ហាពលករ គឺជនវៀតណាមនិងរុស្ស៊ីអាចយល់​ដឹងគ្នា​ និងអាច​ធ្វើការ​ជាមួយ​គ្នាប្រកប​ដោយ​ប្រសិទ្ធិភាព​គុណភាព​បំផុត។ ពលក​រវៀត​ណាមនៅ​សហព័ន្ធរុស្ស៊ី មិនទាន់​បានរៀបចំ​ម៉ត់​ចត់ នៅ​តែជា​ពលករ​សេរី​។ ប្រសិន​បើរណសិរ្សមាតុភូមិវៀត​ណាម និងវិទ្យាស្ថានសង្គម​សហព័ន្ធរុស្ស៊ី យកចិត្តទុកដាក់គឺ​ខ្ញុំគិត​ថា​ ការ​ងារដំបូង​បង្អស់​គឺរៀប​ចំឡើងវិញ កំលាំង​ពលករ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ