30/05/2015 11:04 GMT+7 Email Print Like 0

វៀតណាមបានចូលរួមវេទិការច្បាប់អន្តរជាតិSt Petersburg


វៀតណាមបានចូលរួមវេទិការច្បាប់អន្តរជាតិSt Petersburg (VOV)

នារ​សៀលថ្ងៃទី​២៧ខែឧសភាឆ្នាំ​២០១៥​ នៅក្រុង St Petersburg សហព័ន្ធ​រុស្ស៊ី​បានប្រព្រឹត្ត​ទៅពិធីបើក​វេទិការ​ច្បាប់​អន្តរជាតិ​ប្រចាំឆ្នាំលើក​ទី៥ ដោយប្រធាន​បទ​បេសកកម្មច្បាប់ ក្នុងសករាជ្យផ្លាស់​ប្តូរ​ថ្មី។ ចូល​រួម​វេទិការ​ក្នុង​អំឡុង​៤​ថ្ងៃនេះ មាន​តំណាង​ប្រមាណ៣៤០០នាក់ ជាថ្នាក់ដឹកនាំផ្នែក​ជំនាញការ​ជួរមុខ​ អំពីសេដ្ឋកិច្ច​ច្បាប់​ទំនាក់​ទំនង​អន្តរ​ជាតិ នៃប្រទេសចំនួន​៨៤​លើពិភព​លោក។ តុលា​ការ​ប្រជាជន​កំពូល​វៀតណាម​ដឹកនាំ​ដោយ​ចៅ​​ក្រម​រង Tong Anh Hao និង​គណៈប្រតិភូ​ក្រសួង​យុត្តិធម៌​ វៀតណាម​ដឹកនាំដោយអនុរដ្ឋមន្ត្រី លោក Nguyen Khanh Ngoc។
       
ក្នុង​កាលៈទេសៈវៀតណាមនឹងចុះហត្ថលេខា ​លើកិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរី ​(FTA)​ ជាមួយ​សម្ព័ន្ធ​ភាព​សេដ្ឋកិច្ច​​​​​​អាស៊ី-អឺរ៉ុបនោះ នៅខាងក្រៅវេទិការនេះ អនុរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក Nguyen Khanh Ngoc និង​អនុរដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​រុស្ស៊ី​​ លោក​Maksim Travnhikov បាន​ពិភាក្សា​អំពី​ការ​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ផ្នែក​យុត្តិ​ធម៌​​ នៃប្រទេស​ទាំង​ពីរ ពិសេស​គឺក្នុង​វិស័យ​បណ្ដុះបណ្ដាល។

​វេទិការច្បាប់អន្តរជាតិSt Petersburg ប្រចាំឆ្នាំជាព្រឹត្តិការណ៍​មួយ ក្នុង​ចំណោម​ព្រឹត្តិការណ៍​ច្បាប់ជួរ​មុខ​លើពិ​ភព​លោក​។ ឆ្នាំនេះវេទិការ​មានប្រធាន​បទពិ​ភាក្សា​​សំខាន់ចំនួន​៧រួម​មាន៖ ច្បាប់​អន្តរជាតិ​នីតិកម្មច្បាប់យុត្តិ​ធម៌​ ទម្លាប់​អង្គភាព​អាជីវកម្ម​ពាណិជ្ជកម្ម​អន្តរជា​តិជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ