13/06/2015 11:15 GMT+7 Email Print Like 0

វៀតណាមបានចូលរួមផ្សារណាត់ចិន-អាស៊ីខាងត្បូងលើកទី៣

នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ផ្សារណាត់ចិន-អាស៊ីខាងត្បូងលើកទី៣និង​ផ្សារ​ណាត់នាំចេញនាំចូល Kunming​ លើកទី២៣បានបើកនៅទីក្រុង Kunming ខេត្តYunnan ចិន។ ថ្លែងមតិនៅពិធីបើក ឧបនាយក​រដ្ឋ​មន្ត្រី​វៀត​ណាមលោក HoangTrung Hai បានសង្កត់ធ្ងន់ថា ផ្សារណាត់ចិន-អាស៊ីខាងត្បូងមានអត្ថន័យ​សំខាន់ជា​ស្ពាន់​ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងបណ្ដា​ប្រទេសក្នុងដំបន់។ ចិនបានក្លាយ​ទៅ​ជា​ដៃ​គូ​ពាណិជ្ជកម្មធំបំផុតរបស់វៀតណាម​ក្នុងអំឡុង១១ឆ្នាំជាបន្តបន្ទាប់និងវៀតណាមបានក្លាយទៅជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំទី២របស់ចិនក្នុងដំបន់សមាគមបណ្ដាប្រទេសអាស៊ី-អាគ្នេយ៍(អាស៊ាន)។

ផ្សារណាត់ចិន-អាស៊ីខាងត្បូងឆ្នាំនេះបានទាក់ទាញការចូលរួមរបស់អង្គភាព​អាជីវកម្ម​ជាង៣ពាន់ដោយ​មាន​ស្តង់​ទំនិញជាង៦ពាន់មកពីប្រទេសនិងដំបន់​ដែនដី​ចំនួន៣១ក្នុងដំបន់អាស៊ីខាងត្បូងនិងអាស៊ាន៕ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ