24/09/2015 09:07 GMT+7 Email Print Like 0

វៀតណាមបានចូលរួមទិវាអន្តរជាតិដើម្បីសន្តិភាពនៅអ៊ុយក្រែន


វៀតណាមបានចូលរួមទិវាអន្តរជាតិដើម្បីសន្តិភាពនៅអ៊ុយក្រែន (VOV)

ទទួល​សេចក្តីអញ្ចើញរបស់​រដ្ឋអំណាច​ខេត្ត Poltava និងទីក្រុង​ Krementchuk នាថ្ងៃទី២១ខែ​កញ្ញាឆ្នាំ២០១៥​ ឯក​អគ្គរដ្ឋ​ទូតវៀត​ណាម ប្រចាំនៅអ៊ុយក្រែន លោក​ Nguyen Minh Tri បានអញ្ចើញ​ចូល​រួម​ពិធី​រំលឹក​ទិវា​អន្តរជាតិ ដើម្បី​សន្តិភាព​នៅ​សួន​ឧទ្យាន​សន្តិភាព​ ក្រុង Krementchuk អ៊ុយក្រែន។ ឯក​អគ្គរដ្ឋទូត Nguyen Minh Tri បាន​ថ្លែង​​មតិ​នៅពិធី​និង​សង្កត់​ធ្ងន់​ថា សន្តិភាព​ស្ថិរភាព​និងអភិវឌ្ឍន៍​ជាបំណង​ប្រាថ្នា ​របស់​មនុស្ស​លោក​ទាំង​មូល។ ប្រជា​ជន​វៀតណាម​ជានិច្ច​កាល​ គោរព​នូវតំលៃនៃ​សន្តិភាព។ ​ឯកអគ្គរដ្ឋ​ទូតបា​ន​សម្ដែង​មនោសញ្ចេត​នា មិត្ត​ភាព​សាមគ្គី​ភាព​របស់​ប្រជាជន​វៀតណាម​ ចំពោះប្រជាជនអ៊ុយក្រែន។

បន្ទាប់ពីពិធីនេះ ឯកអគ្គរដ្ឋទូត Nguyen Minh Tri បាន​ជួបសន្ទនាជាមួយមន្ត្រីជាន់​ខ្ពស់​ជាច្រើន​ទីក្រុង Krementchuk៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ