09/01/2015 15:12 GMT+7 Email Print Like 0

វៀតណាមបរិហាទោសរាល់អំពើភេវរកម្មគ្រប់បែបយ៉ាង


អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Phan Thi Thu Hang (Image: VOV)

នាថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៥ នៅសន្និសីទកាសែតប្រចាំខែរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយ​សំ​ណួរ​របស់​អ្នក​យកព័ត៌មានស្តីអំពីប្រតិកម្មរបស់វៀតណាមចំពោះការបាញ់ប្រហារទៅលើទីស្នាក់ការទស្សនាវដ្ដី Charlie Hebdob នៅរដ្ឋធានីប៉ារីស បារាំង ដែលបានកើតមានឡើងនាថ្ងៃទី ៧ មករា កន្លងមក អ្នកនាំពាក្យរងក្រសួងការបរទេស​វៀត​ណាម​ លោកស្រី Pham Thi Thu Hang បានលើកច្បាស់ថា៖

“វៀតណាមបរិហាទោសរាល់អំពើភេវរកម្មក្រប់បែបយ៉ាង។ ការបាញ់ប្រហារទៅលើទីស្នាក់ការទស្សនាវដ្ដី Charlie Hebdob​​ គឺជាអំពើដ៏សាហាវនិងមិនអាចយល់ព្រមបានឡើយ។ វៀតណាមសូមផ្ញើការចែករំលែក​ទុក្ខដ៏ជ្រាល​ជ្រៅ​ដល់​រដ្ឋាភិបាលបារាំងប្រជាជននិងគ្រួសាររបស់បណ្ដាជនរងគ្រោះ ហើយជឿជាក់ថា៖ មេគំនិតនឹងត្រូវបានជំ​នុំ​ជុំរះ​ឆាប់​។” ស្តីអំពីសកម្មភាពរបស់ចិននៅសមុទ្រខាងកើតនាពេលថ្មីៗនេះ រួមមានការបន្តផ្តល់ ទីស្ថានីយ៍ខួង Haiyan Shiyou​ 981 នៅតំបន់ឆ្នេសមុទ្ររបស់វៀតណាម ការបង្កើតគណៈកម្មការជនប្រដាប់អាវុធប្រជាជននៅប្រជុំកោះ​ Hoang ​Sa ចំណុះ អធិបតេយ្យភាពរបស់វៀតណាម ការប្រកាសសកម្មភាពសាងសង់នៅកោះកាកបាទចំណុះ ប្រជុំ កោះ​ Truong Sa របស់វៀតណាម អ្នកនាំពាក្យរងក្រសួងការបរទេស វៀតណាម លោក​ស្រី Phan Thi Thu Hang បានអះអាងជាថ្មីម្តងទៀតនូវគោលជំហររបស់វៀតណាមគឺប្តេជ្ញាតស៊ូជាមួយរាល់អំពើរំលោភលើអធិបតេយ្យភាពនិង
បូរណភាពដែនដីសិទ្ធិយុត្តាធិការរបស់វៀតណាមនៅសមុទ្រខាងកើត។ ការផ្តួចផ្តើមគំនិតរបស់ វៀតណាម​គឺ​ដោះ​ស្រាយ​រាល់ជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធីដោយឈរលើ ការប្រតិបត្តិតាមច្បាប់អន្តរជាតិ ជាពិសេស​គឺ​អនុសញ្ញា​អ.ស.ប. ស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ និងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ​របស់ភាគីនានា​នៅ​សមុទ្រ​ខាង​កើត (DOC)។ រាល់សកម្មភាពនៅសមុទ្រខាងកើតដែមមិនទទួលបានការអនុញ្ញត្តរបស់ វៀតណាមគឺខុសច្បាប់​ទាំង​ស្រុងនិងមឃៈ។

លោកស្រី Phan Thi Thu Hang បានសង្កត់ធ្ងន់ថែមទៀតថា៖ ក្នុងឆ្នាំ ២០១៥​វៀតណាម​និង​ចិន​រំលឹក​ខួបអនុស្សារវរីយ៍​លើក​ទី ៦០ នៃទិវាបង្កើតទំនាក់ទំនង​ការទូតទ្វេភាគីសំដៅពង្រឹងនិងពង្រីកទំនាក់ទំ​នងដៃគូយុទ្ធសាស្ត្រលើគ្រប់វិ​
ស័​​យ​វៀតណាម-ចិនឲ្យបានខ្លាំងក្លាថែមទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ