26/09/2018 10:18 GMT+7 Email Print Like 0

វៀតណាមបន្តចូលរួមផ្ដល់សម្លេងនៅវេទិកាពហុភាគី


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc

 សម័យ​ប្រជុំរួមជាន់ខ្ពស់នៃមហាសន្និបាតអ.ស.បអាណត្តិទី៧៣ នឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃ​ទី១ ខែតុលា នៅទីក្រុង ញូវយ៉ក់ ប្រទេស អាមេរិក។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ដឹកនាំ​គណៈ​ប្រតិភូ​ជាន់ ខ្ពស់វៀតណាមអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ តាមនោះ បន្តអះអាងនូវគោល មាគ៌ាកិច្ចការ​បរទេស​ដោយ​ឥតងាករេរបស់វៀតណាម នោះគឺ ឯករាជ្យ ខ្លួនទីពឹង ខ្លួន សន្តិភាព សហប្រតិបតិ្តការ​និង​អភិវឌ្ឍន៍​ ពិពិធកម្មនិងពហុទិសភាវូប​នីយកម្ម ទំនាក់ទំនងកិច្ចការប​រទេស ​ម្ចាស់ការ និងសកម្ម​ធ្វើ​សមាហរណ​កម្មអ​ន្តរចាតិ ពង្រីកតួនាទីរបស់វៀតណាមនៅយន្តការស​ហប្រតិបតិ្តការពហុភា​គីនានា។​
 
ប្រធានបទនៃសម័យប្រជុំឆ្នាំនេះគឺ៖ “ធ្វើឲ្យអ.ស.បកាន់តែជិតស្និទ្ធថែមទៀតជាមួយមនុស្សគ្រប់រូប៖ ការ​ដឹក​នាំ​ទូទាំង​សកលលោកនិងការចែករំលែកការទទួ​លខុសត្រូវដើម្បីសង្គមស​ន្តិភាព សមភាពនិងចីរភា​ព”​។ វៀត​ណាម​សង្កត់ធ្ងន់ទៅលើសារស្ដីពីការបង្កើ​នភាពជាដៃគូលើទូទាំងសក​លលោក​ អញ្ជើញចូលរួម​សម័យប្រជុំនេះ នាយ​ក​រដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹង​ថ្លែង​សន្ទុរកថា​ដែលសង្កត់​ធ្ងន់ទៅលើ​សាររបស់​វៀត​ណាម​។ នោះគឺបង្កើនភាពជាដៃគូលើ​ទូទាំងសកលលោកដើម្បីផែនដីមួយ​ប្រកប​ដោយ​សន្តិភាព សម​ភាព​និង​អភិវឌ្ឍន៍​ដោយចីរភាព​ សម្រាប់មនុស្សគ្រប់រូប ក្នុ​ងនោះរំលេចចេញនូវការគោរពច្បាប់​អន្តរ​ជាតិ រារាំង​និង​ដោះស្រាយ​ជម្លោះដោយ​សន្តិវិធី មិនប្រើប្រាស់ឬគំរាមកំហែ​ងប្រើប្រាស់អំពើហឹង្សា។ វៀ​តណាម​បាន​សង្កត់​ធ្ងន់​ទៅលើភាព​ចាំបាច់នៃ​ការជំរុញលទ្ធិពហុភាគីនិយម បង្កើនទំនាក់ទំនងភាពជាដៃ​គូលើទូទាំងពិភពលោក ដើ​ម្បី​ចែក​រំលែកការទទួលខុសត្រូវ។ ទ​ន្ទឹមនឹងនោះ វៀតណាមក៏សង្កត់ធ្ងន់ទៅ​លើសារសំខាន់នៃការកែ​ទម្រង់​អ.ស.​ប​ឲ្យបានខ្លាំងក្លា ប្រជាធិបតេយ្យនិងប្រ​កបដោយប្រសិទ្ធភាពថែម​ទៀត​ ព្រមទាំង​ធានាប្រភព​ធនធាន​យ៉ាង​គ្រប់គ្រាន់​សម្រាប់សកម្ម​ភាពនានារបស់អ.​ស.ប ពិសេស​គឺសកម្មភាព​ជួយ​ឧបត្ថម្ភ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផង​ដែរ​។
 
កិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងអ.ស.បជាគំរូ
 
វៀត​ណាមបានចូលរួមអ.ស.បជាផ្លូវការនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៧។ ក្នុងរយៈពេល៤១ឆ្នាំកន្លងទៅ ទំនាក់​ទំនង​រវាង​វៀត​ណាមជាមួយអ.ស.បបានអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ដែលត្រូវបានវាយតំលៃថា ជា​គំរូ​មួយ​នៃ​កិច្ច​​​សហប្រតិប​តិ្តការអភិវឌ្ឍរវាងប្រទេសជាសមាជិកជាមួយអ.ស​.ប ក៏ដូចជាតួនាទីរ​បស់​អ.ស.បក្នុង​ការជំរុញ​កិច្ច​សហ​ប្រតិបតិ្តការអន្តរជាតិសំដៅដោះស្រា​យបញ្ហាសេដ្ឋកិច្ចសង្គមកិច្ច វ​ប្បធម៌​និង​មនុស្ស​ធម៌​ផង​ដែរ​។ អនុរដ្ឋមន្រ្តីការ​បរទេសវៀតណាម​លោក Ha Kim Ngoc​ បាន​អះអាង​ថា៖​
 
“ចាប់​តាំងពីចូលរួមមក វៀតណាមជានិច្ចកាលកំណត់ថា ទំនាក់ទំនងជាមួយអ.ស.បជា​ចំណុច​គន្លឹះ​ក្នុង​គោល​នយោបាយ​កិច្ចកា​របរទេស។ វៀ​តណាម​ជានិច្ច​កាល​ខិត​ខំប្រឹង​ប្រែង​រួមចំណែក​ទៅក្នុង​សកម្មភាព​រួមរបស់អ.ស.ប ហើយ​ជាសមាជិកដ៏សក​ម្ម មានការទទួលខុ​សត្រូវ​ ដែល​គាំទ្រយ៉ាង​ខ្លាំងក្លាចំពោះ​គោល​ដៅ ​គោល​ការណ៍​នានារបស់ធម្មនុញ្ញអ.ស.ប និង​តួនាទីជាស្នូលរបស់អង្គការនេះ ក្នុងការរក្សា​សន្តិភាព សន្តិ​សុខអន្តរជាតិ ជំរុញ​កិច្ច​សហប្រតិបតិ្តការ​អភិវឌ្ឍន៍និងដោះស្រាយបញ្ហាសកលលោកនានា”។
 
នាខែឧសភាកន្លង​ទៅ នៅក្នុងកិច្ចប្រជុំរបស់ក្រុមអាស៊ី-ប៉ាស៊ីហ្វិកនៅអ.ស​.ប អង្គប្រជុំ​បាន​អនុម័ត​លើសំណើរ​តែងតាំង​វៀត​ណាម ជាបេក្ខជន​តែមួយគត់​នៃក្រុមនេះ​ដែលចុះឈ្មោះ​កាន់​តំណែងជា​សមាជិកមិ​នអ​ចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សាស​ន្តិ​សុខអ.ស.ប អាណត្តិ២០២០-២០២១ នៅការបោះឆ្នោត​ នាខែមិថុនាឆ្នាំ២០១៩។​ ប្រសិន​បើ​ជាប់​ឆ្នោតនោះ ​គឺនេះជាលើកទី២ហើយដែលវៀតណាមចូលរួម​ស្ថាប័នសំខាន់បំផុតនៃអ​.ស.បទទួល​បន្ទុក​បញ្ហា​សន្តិ​ភាព​និងសន្តិសុខអន្តរជាតិ។ ទន្ទឹម​នឹងនោះ វៀតណាមក៏ជាប្រទេសឈានមុខគេក្នុង​ “គំនិត​ផ្ដួច​ផ្ដើម​ឯកភាព​សកម្មភាព៖ អ.ស.​បជាដំបូលរួមតែមួយ”​ ដែលត្រូវ​បាន​ធ្វើជាក់​ស្ដែងភាវូបនីយកម្ម​តាម​រយៈ​ការ​កសាង​​​ផ្ទះបៃតងរួមអ.ស.បនៅរដ្ឋធានីហាណូយ។ ​រហូតដល់ពេលនេះ វៀតណាមនិងអ​.ស​.បបាន​ចុះហត្ថលេខា​លើ​ផែន​ការយុទ្ធសាស្ត្ររួមថ្មីសម្រាប់ដំណាក់កាល២០១៧-​២០២១ រវា​ងរដ្ឋាភិបាល​វៀតណាម​និងស្ថាប័ន​អ.ស.បទាំង​១៨។ នេះជាសញ្ញាសម្គាល់សំខាន់ដែលរំលេចចេញនូ​វការសន្យាដ៏ខ្លាំងក្លារបស់អ​.ស.បនិង​រដ្ឋាភិបាល​វៀត​ណាម​ក្នុង​កម្មវិធីធ្វើសកម្មភាពជាតិសំដៅអនុវត្តន៍របៀបវារៈដើម្បីការអភិវឌ្ឍដោយចិរភាពដល់ឆ្នាំ២០៣០។ អនុរដ្ឋ​មន្រ្តីការ​បរទេសវៀតណាមលោក Ha Kim Ngoc បានឲ្យដឹងថែមទៀតថា៖
  ​
“សកម្មភាពរបស់វៀតណាមនៅអ.ស.បតែង​តែបង្ហាញ នូវគោលមាគ៌ា​កិច្ចការបរទេសដោយ​ឥតងាក​រេរបស់​វៀត​ណាម​​ នោះគឺឯករាជ្យ ខ្លួនទីពឹងខ្លួន ដើម្បីសន្តិភា​ព កិច្ចសហប្រតិបតិ្តការនិងវ​ឌ្ឍនភាព ​ធ្វើពិពិធ​កម្ម​និង​​​​ពហុទិស​ភា​វូបនីយកម្មទំនាក់ទំនងកិច្ចកា​របរ​ទេស ជាមិត្ត​ ជា​ដៃគូ​គួរឲ្យ​ជឿទុក​ចិត្តរបស់​ប្រទេសដទៃ​ទាំង​ឡាយ​​​។ តា​មរយៈអ.ស.ប វៀតណាមមានលក្ខណៈបន្ថែមដើម្បីតភ្ជា​ប់ជាមួយពិភពលោក​ និង​នាំ​ពិភពលោក​ខិត​ជិតមក​វៀត​ណាម​វិញផង​ដែរ”។
 
ក្នុង​បរិបទនោះ ការដែលនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ដឹក​នាំ​គណៈ​ប្រតិភូជាន់​ខ្ពស់វៀត​ណាម​អញ្ជើញ​ចូលរួម​សម័យប្រជុំរួមជាន់ខ្ពស់របស់មហាសន្និបា​តអ.ស.បអាណ​ត្តិទី៧៣ បានបន្ត​អះអាង​នូវ​គោល​មាគ៌ា​កិច្ច​ការបរទេសដោយឥតងាករេរបស់វៀត​ណាម សំដៅជំរុញឲ្យអ.​ស.បពង្រីក​តួនាទី​ជាយន្ត​ការ​ពហុភាគី​សកល​ ដែលធ្វើសកម្មភាពប្រកប​ដោយសមភាព ប្រសិទ្ធភា​ព ឆ្លើយ​តប​នឹង​បំណង​ប្រាថ្នា​រួម​របស់​មនុស្ស​លោក​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ