07/05/2016 14:28 GMT+7 Email Print Like 0

វៀតណាមបន្តចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រជិតស្និទ្ធនិងយូរអង្វែង


វៀតណាមបន្តចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រជិតស្និទ្ធនិងយូរអង្វែង

នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។នាយករដ្ឋមន្ត្រីលោក ​Nguyen Xuan Phuc បានស្នើអោយភាគីទាំងពីរសកម្មសហប្រតិបត្តិការដើម្បី​អ​នុវត្តកិច្ចព្រមព្រៀងនានា ដែលបានចុះហត្ថលេខា ពិសេសាគឺការតភ្ជាប់ខឿន​សេដ្ឋកិច្ចពីតំបន់ដល់មជ្ឈឹមរវាងប្រទេសទាំងពីរក៏ដូចជាបន្តផ្តល់ទុនឧបត្ថម្ភ​អភិវឌ្ឍន៍ជាផ្លូវការ (ODA) នៅកំរិតខ្ពស់ចំពោះវៀតណាម ​ក្នុងឆ្នាំសា​រពើព័ន្ធ​២០១៦​។ នាយករដ្ឋមន្ត្រីក៏បានស្នើអោយភាគីជប៉ុនជួយឧបត្ថម្ភក្នុងរយៈពេលយូរ​អង្វែងចំពោះ​វៀត​ណាម​ ក្នុង​ការទប់ទល់នឹងបំរ៉ែបំរូលអាកាសធាតុ។ នាយក​រដ្ឋមន្ត្រីមានគោលបំណងថា៖ ជប៉ុនបន្តខំប្រឹងប្រែងដើម្បីគោលដៅរួមគឺធានា​សន្តិសុខ សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍ ដោះស្រាយជំលោះនៅសមុទ្រ​ដោយ​សន្តិវិធី និងច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហ​ប្រជាជាតិ ឆ្នាំ ១៩៨២។

រីឯ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានអះអាងនូវ​គោលជំហររបស់ជប៉ុនចំពោះវៀតណាមគឺមិនប្រែប្រួលទេ ជានិច្ចកាលគោរពេទំនាក់ទំនងជាមួយវៀតណាម៕

តាម VOV5 -វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ