29/07/2015 12:00 GMT+7 Email Print Like 0

វៀតណាមបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើនក្នុងអាស៊ាន


អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung

ក្នុងដំណាក់​កាល២០ឆ្នាំ​ចូលរួមអាស៊ាន វៀតណាមបាន​ផ្តើមគំនិតថ្មី​ជាច្រើន​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការក្នុង​អាស៊ាន។ នេះ​គឺជាកា​រអះអាង​របស់​​​អនុរដ្ឋមន្ត្រី​​ក្រសួងការបរទេសវៀតណាម លោក Le Hoai Trung ក្នុងពេល​ឆ្លើយ​សម្ភាសន៍​អ្នកយកព័ត៍មានវៀត​ណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវា​វៀត​ណាម​ចូល​រួម​អាស៊ាន (ថ្ងៃទី២៨ខែ​កក្កដាឆ្នាំ១៩៩៥ -ថ្ងៃទី២៨ខែកក្កដាឆ្នាំ​២០១៥)។

​តាមលោក Le Hoai Trung ថា៖ ការផ្តើមគំនិតថ្មី១ក្នុងចំណោមការផ្តើមគំនិត​លេច​ធ្លោ នោះ​គឺបាន​ជួយ​អាស៊ាន សម្រេច​គោលដៅប្រមូល​ផ្តុំប្រទេសអាស៊ាន​ទាំង១០ ក្នុងដំបូលរួម​មួយ​។ ទន្ទឹម​នឹងនោះ វៀត​ណាម​ក៏ជា​ប្រទេស​ផ្តល់​គំនិត​ អំពីការតភ្ជាប់អាស៊ានលើគ្រប់ជ្រុងជ្រោយ បង្រួញ​គម្លាត​អភិវឌ្ឍន៍ក្នុងអាស៊ាន។ នេះគឺជា​គ្រឹះដ្ឋាន​សំខាន់ ដើម្បី​បង្កើនសាមគ្គី​ភាព ការ​តភ្ជាប់ ក៏ដូចជាលើកកំពស់​កម្លាំង​របស់អា​ស៊ាន។       ស្ដីពី​បណ្ដា អាទិភាព​របស់​វៀត​ណាម នាពេលខាងមុខ​នេះ អនុ​រដ្ឋមន្ត្រី Le Hoai Trung បានលើកច្បាស់ថា៖

“​បណ្ដាអាទិភាពរបស់វៀតណាមនាពេលខាងមុខនេះ គឺជំរុញខ្លាំងកិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ប្រកប​ដោយ​ប្រសិទ្ធិភាព លើកកំពស់​ចំណេះដឹងអំពីសហ​គមន៍​អាស៊ាន និងសារសំខាន់យុទ្ធសាស្ត្រ របស់​វៀត​ណាម ក្នុង​ការ​ចូល​រួម​កិច្ច​សហប្រតិបត្តិ​ការអាស៊ាន។ យើង​ត្រូវផ្តល់​អាទិភាព សំរាប់​ការធានា​សន្តិភាព​សន្តិ​សុខ​ក្នុង​តំបន់ ដែល​ក្នុង​នោះ​មានសន្តិភាព សន្តិសុខនៅលើសមុទ្រខាងកើត​ផងដែរ៕”

 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ