30/05/2016 09:54 GMT+7 Email Print Like 0

វៀតណាមបន្សល់ទុកនូវចំណាប់អារម្មណ៍ខ្លាំងក្នុងពិធីបុណ្យជនជាតិភាគតិចនៅសាធារណរដ្ឋឆែក


វៀតណាមបន្សល់ទុកនូវចំណាប់អារម្មណ៍ខ្លាំងក្នុងពិធីបុណ្យជនជាតិភាគតិច
នៅសាធារណរដ្ឋឆែក

ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅរដ្ឋធានី Praha បានប្រព្រឹត្ត ទៅពិធីបុណ្យ​វប្បធ​ម៌​នៃ​បណ្តាជន​ជាតិ​ភាគតិច​ សាធារណរដ្ឋឆែកលើកទី១៨ ដោយ​មាន​ឈ្មោះថា “Praha-បេះដូង​នៃបណ្តា​ជន​ជាតិ​”។ ដោយសំលៀកបំពា​ក់​ ប្រ​ពៃណី​ស្អាតប្រណី និងការសម្តែងសិល្បៈគួរឲ្យ ចាប់អារម្មណ៍នោះ គណៈ​ប្រតិភូ​វៀតណាម បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងពិធីបុណ្យ។ តាម លោក Le Duy Ky អនុប្រធាន​អចិន្ត្រៃយ៍ នៃសមាគមជនវៀតណាមនៅក្រុងPraha និងជាសមាជិក​នៃគណៈ​ប្រតិភូ​វៀត​ណាម បាន​ចែក​រំលែក​ថា ៖

​“នេះជាលើកទី១៨ដែលប្រព្រឹត្តទៅទិវាវប្បធម៌ នៃបណ្តាជនជាតិភាគតិច សាធារណរដ្ឋ​ឆែក​ទាំង​មូល ក្នុងនោះ​មាន​ជនជាតិ​វៀត​ណាម។ នៅពេលមិនទាន់ បានទទួលស្គាល់​ជាជន​ជាតិ​ភាគតិច​គឺយើង​បាន​សកម្មជា​ស្រេច ប៉ុន្តែពេលដែល ត្រូវបានទទួលស្គាល់​ជាផ្លូវការនោះ យើងកាន់តែ​សកម្មជាង ដើម្បី​ឲ្យគេឃើញ​ថា យើងចង់អភិរក្សវប្បធម៌វៀតណាមជានិច្ច។ យើងខ្ញុំតែងតែគិតថា នេះជាមោទន​ភាពរបស់​យើង​ខ្ញុំ​​”។

នេះជាលើកទី៨ដែលវៀតណាមចូលរួមទិវាបុណ្យវប្បធម៌ នៃបណ្តាជនជាតិ​ភាគតិចនៅរដ្ឋធានី Praha ។ នេះជាឱកាស​សម្រាប់​វៀតណាម ផ្សព្វផ្សាយអំពី​វប្បធម៌​ទឹក​ដី និងមនុស្ស​វៀតណាម​ទៅដល់​ភ្ញៀវ​អន្តរជាតិ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ