20/10/2020 16:06 GMT+7 Email Print Like 0

វៀតណាមបន្តបង្កើនសន្ទស្សន៍ថាមពលនៅអាស៊ី

នេះជាឆ្នាំទី ២ ជាប់ៗគ្នា ដែលឋានៈរបស់វៀតណាមមានបានកែលម្អគួរឲ្យកត់សម្គាល់ក្នុងតារាងរៀបចំណាត់ថ្នាក់នេះ។

វៀតណាមបន្តបង្កើនសន្ទស្សន៍ថាមពលនៅអាស៊ី



វៀតណាមបន្តបង្កើនពិន្ទុលើសន្ទស្សន៍ថាមពលអាស៊ី។ នេះជាការវាយតម្លៃដែលត្រូវបានវិទ្យាស្ថានស្រាវជ្រាវ Lowy  ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ប្រកាសនៅថ្ងៃទី ១៩ ខែតុលា។ នេះជាឆ្នាំទី ២ ជាប់ៗគ្នា ដែលឋានៈរបស់វៀតណាម បានកែលម្អគួរឲ្យកត់សម្គាល់ក្នុងតារាងរៀបចំណាត់ថ្នាក់នេះ។

យោងតាមលទ្ធផលនៃការវាយតម្លៃលើសន្ទស្សន៍ថាមពលអាស៊ីឆ្នាំ ២០២០ របស់វិទ្យាស្ថាន Lowy ដែលថា សហរដ្ឋអាមេរិកនៅតែបន្តជាប្រទេសដែលមានឥទ្ធិពលបំផុតនៅអាស៊ី បន្ទាប់មកគឺចិន ជប៉ុន ឥណ្ឌានិងរុស្ស៊ី។ ហេតុដូច្នេះ តំណែងកំពូលទាំង ៥ ក្នុងតារាងរៀបចំណាត់ថ្នាក់ឆ្នាំនេះ នៅដដែល បើប្រៀបធៀបនឹងតារាងរៀបចំណាត់ថ្នាក់ឆ្នាំមុន។ នៅក្នុងតារាងរៀបចំណាត់ថ្នាក់ឆ្នាំនេះ វៀតណាមបានបន្តកើនឡើងមួយលេខពោលគឺពីថ្នាក់ ១៣ ឡើងដល់ថ្នាក់ ១២ ដោយវ៉ាដាច់ នូវែលហ្សេឡង់តែម្តង។

សូមគូសបញ្ជាក់ថា សន្ទស្សន៍ថាមពលអាស៊ី (Asia Power Index) គឺជាឧបករណ៍សម្រាប់វាយតម្លៃកម្រិតនៃឥទ្ធិពលនៅក្នុងតំបន់ ដោយផ្អែកលើការវិភាគលើក្រុមខ្លឹមសារចំនួន ៨ នៃប្រទេសនិងតំបន់ដែនដីចំនួន ២៦។ នៅឆ្នាំនេះ ក្រៅពីលក្ខណៈវិនិច្ឆ័យដែលត្រូវបានវាយតម្លៃដូចរាល់ឆ្នាំ វិទ្យាស្ថាន Lowy បានបំពេញបន្ថែមលក្ខណៈវិនិច្ឆ័យ ៣ ទៀត ទៅក្នុងតារាងរៀបចំណាត់ថ្នាក់ រួមមានការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ការគំរាមកំហែងបរិស្ថានអេកូឡូស៊ី និងកិច្ចសន្ទនាការពារជាតិទៀតផង៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ