29/06/2019 11:03 GMT+7 Email Print Like 0

វៀតណាមបន្តបញ្ជូននាយទាហានចំនួន៧នាក់ទៅបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ


 ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ប្រគល់សេចក្ដីសម្រេចរបស់ប្រធានរដ្ឋវៀតណាមជូនចំពោះនាយទាហានចំនួន៧នាក់ (រូបថត៖ Tuoi Tre)
 

 តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋ​មន្រ្តី​ការ​ពារ​ជាតិ​វៀត​ណាម​ ប្រធានគណៈកម្មាធិការនៃក្រ​សួងការពារ ជាតិទទួលបន្ទុក​ការចូល​រួម​សកម្មភាព​រក្សា​សន្តិភាព​របស់​អង្គ​ការ​សហប្រជា​ជាតិ បានសង្កត់ធ្ងន់ថា នេះជាកិត្តិយសនិងមោទនភាព ប៉ុ​ន្តែក៏ជាភារកិច្ចលំបាកមួយ ព្រោះថា​ត្រូវធ្វើ​សកម្មភាពក្នុងបរិយាកាស​ពហុជាតិ នៃអង្គការសហប្រជាជាតិ។ 
 
នាព្រឹកថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ ក្រសួងការពារជាតិវៀត ណាមបានរៀប​ចំ​ពិធី​ប្រគល់​សេចក្ដី​សម្រេចរបស់ប្រធានរដ្ឋ ហើយប្រគល់ភារកិច្ច ជូននាយទាហានចំនួន៧នាក់ ទៅចូល​រួមរក្សា​សន្តិភាព​របស់​អង្គការសហប្រជា ជាតិនៅប្រទេសស៊ូដង់ខាងត្បូង និ​ងសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល។
 
តាងនាមថ្នា​ក់​ដឹកនាំក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីការ​ពារ​ជាតិ​វៀត​ណាម​​ ប្រធានគណៈកម្មាធិការនៃក្រសួង​ការពារ ជាតិទទួលបន្ទុក​ការចូល​រួម​សកម្មភាព​រក្សា​សន្តិភាព​របស់​អង្គ​ការ​សហប្រជាជាតិ បានសង្កត់ធ្ងន់ថា នេះជា​កិត្តិយសនិងមោទនភាព ប៉ុន្តែ​ក៏ជាភារកិច្ចលំបាកមួយ ព្រោះថា​ត្រូវ​ធ្វើសកម្មភាពក្នុងបរិយាកាសពហុជាតិនៃអង្គការសហប្រជាជាតិ។ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh មានគោលបំណងថា បណ្ដានាយទាហាន ដែលទទួលបានភារកិច្ចលើកនេះ នឹងខិតខំប្រឹង​ប្រែងជំនះ​ពុះពារ​លើការ​លំបាក ដើម្បីបំពេញភារកិច្ចប្រកបដោយជោគជ័យ។
 
តាងនាមក្រុម​នាយទាហានទៅបំពេញភារកិច្ច វរសេនីយ៍ទោ Luong Truong Vinh បានអះអាងថា នាយទាហាន​ទាំងអស់នឹងប្រតិបត្តិយ៉ាងម៉ត់ចត់តាមវិន័យ របស់កងទ័ពប្រជា​ជន​វៀត​ណាំម​ក៏ដូច​ជាបទ​បញ្ញត្តិ​នានា​របស់អង្គការសហប្រជាជាតិ សាមគ្គីនិងជួយឧបត្ថម្ភ​គ្នាទៅវិញ​ទៅមក​ដើម្បី​បំពេញ​ប្រកប​ដោយ​ជោគ​ ជ័យនូវភារកិច្ចដែលត្រូវបានប្រគល់​ជូន៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ