វៀតណាមបន្តចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រជិតស្និទ្ធនិងយូរអង្វែង

វៀតណាមបន្តចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រជិតស្និទ្ធនិងយូរអង្វែង
នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើអោយភាគីទាំងពីរសកម្មសហប្រតិបត្តិការដើម្បីអនុវត្តកិច្ចព្រមព្រៀងនានា ដែលបានចុះហត្ថលេខា ពិសេសាគឺការតភ្ជាប់ខឿនសេដ្ឋកិច្ចពីតំបន់ដល់មជ្ឈឹមរវាងប្រទេសទាំងពីរក៏ដូចជាបន្តផ្តល់ទុនឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ (ODA) នៅកំរិតខ្ពស់ចំពោះវៀតណាម ក្នុងឆ្នាំសារពើព័ន្ធ២០១៦។ នាយករដ្ឋមន្ត្រីក៏បានស្នើអោយភាគីជប៉ុនជួយឧបត្ថម្ភក្នុងរយៈពេលយូរអង្វែងចំពោះវៀតណាម ក្នុងការទប់ទល់នឹងបំរ៉ែបំរូលអាកាសធាតុ។ នាយករដ្ឋមន្ត្រីមានគោលបំណងថា៖ ជប៉ុនបន្តខំប្រឹងប្រែងដើម្បីគោលដៅរួមគឺធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍ ដោះស្រាយជំលោះនៅសមុទ្រដោយសន្តិវិធី និងច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ឆ្នាំ ១៩៨២។
រីឯ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានអះអាងនូវគោលជំហររបស់ជប៉ុនចំពោះវៀតណាមគឺមិនប្រែប្រួលទេ ជានិច្ចកាលគោរពេទំនាក់ទំនងជាមួយវៀតណាម៕
តាម VOV5 -វិទ្យុសម្លេងវៀតណាម