13/01/2016 09:48 GMT+7 Email Print Like 0

វៀតណាមបន្តពង្រីកនូវតួនាទីសកម្មនិងម្ចាស់ការនៅអង្គការ UNESCO


ទិដ្ឋភាពនៃសន្និសីទ

វៀតណាមបន្តពង្រីកនូវតួនាទីសកម្មនិងម្ចាស់ការនៅអង្គការអប់រំ វិទ្យា​សាស្រ្ត និងវប្បធម៌(UNESCO)។ នេះជា​ភារកិច្ច​មួយ​ក្នុងចំណោម​ភារកិច្ច ស្នូលក្នុងឆ្នាំ​២០១៦ ដែលបានគណៈកម្មាធិការជាតិ UNESCO វៀត​ណាម​ដាក់ ចេញ​នៅ ក្នុងសន្និសិទបូកសរុបការងារឆ្នាំ២០១៥ និងកំណត់ទិសដៅ​សម្រាប់ឆ្នាំ២០១៦ ដែលបាន​ប្រព្រឹត្ត​ទៅ នាព្រឹកថ្ងៃ​ទី១២ ខែមករា ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ ។ តំណាងចូលរួម នានា​បានចាត់ទុក​ថា ក្នុងឆ្នាំ​២០១៦ គណៈ​កម្មាធិ​ការ UNESCO វៀតណាមត្រូវ​ជម្រុញ​យ៉ាងខ្លាំង ការអនុវត្តសេចក្តី​សម្រេចចិត្ត​របស់ ការិយាល័យន​យោបាយ​ ស្តីពីការធ្វើសមាហរណកម្ម និងសេចក្តីសម្រេចចិត្តនៃ​មហាសន្និបាតបក្សទូទាំង ប្រទេសលើកទី១២ ក្នុងនោះ​បន្តបង្កើននូវតួនាទី​របស់​វៀតណាម នៅវេទិកាពហុ​ភាកីនានា តាមរយៈការទទទួលតួនាទី​នៅស្ថាប័ន​នានា របស់​អង្គការ UNESCO ជាពិសេសនៅក្នុងក្រុមប្រឹក្សាប្រតិបត្តិ និងគណៈកម្មាធិការបេតិកភ័ណ្ឌពិភព​លោក។ រួមជាមួយ​គ្នានោះ គណៈកម្មាធិការ UNESCO វៀត​ណាមត្រូវបង្កើន​ការ ស្រូបយកគំនិតយោបល់របស់ UNESCO ដើម្បី​បំរើកិច្ច​ការ កសាង​ប្រទេស​ជាតិ ជាពិសេសគឺកែទម្រង់ជាសារវ័ន្ត និងគ្រប់ជ្រុងជ្រោយលើផ្នែក អប់រំ​និង​បណ្តុះ​​​បណ្តាល​នៅវៀតណាម ក្នុងនិន្នាការចូលរួមសមាហរណកម្មអន្តរជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ