05/11/2015 10:05 GMT+7 Email Print Like 0

វៀតណាមបន្តសហការជាមួយជប៉ុនក្នុងដំណើការឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មប្រទេសជាតិ


វៀតណាមបន្តសហការជាមួយជប៉ុនក្នុងដំណើការឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មប្រទេសជាតិ (Image: VNA)

នាថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៥​ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន​ទទួល​ជួបសន្ទនា​ជាមួយ​គណៈ​ប្រតិភូ​សមាគមកា​រទូតប្រជាជន​ជប៉ុន (FEC) ដឹក​នាំដោយអនុប្រធានសមាគម លោក Yoshihiko Nakagaki និងជា​ប្រធាន គណៈកម្មាធិការ​វប្បធម៌ជប៉ុន-វៀតណាម។ ប្រធានរដ្ឋ  Truong Tan Sang បានឲ្យដឹងថា៖ ការផ្តួច​ផ្តើម​គំនិត​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​រាំងស្កាត់​អតិផរណា ដែលវៀតណាមបានអនុវត្ត​ទទួល​បាន​ប្រសិទ្ធភាព​ដែល​បង្ហាញ​នូវ​កំរិត​កំណើន GDP ៦% ជាមធ្យមក្នុងរយៈ​ពេល​៥​ឆ្នាំកន្លង​ទៅ។ នាបច្ចុប្បន្ន វៀតណាម​ប្រមូល ផ្តុំទៅ​លើការ​រៀប​ចំ​រចនា​សម្ព័ន្ធខឿន​សេដ្ឋកិច្ច​ឡើង​វិញ ផ្ទេរប្តូរ​រូបសណ្ឋានកំណើន​ ដើម្បីសេដ្ឋកិច្ចអភិវឌ្ឍន៍​បាន​ខ្លាំងក្លា​ថែម​ទៀត នាពេល​ខាងមុខ​។ លោក Truong Tan Sang បានអះអាងថា​៖ ការវិនិយោគ​ផ្ទាល់ពី​បរទេស (FDI) និង​ការ​ជួយ​ឧបត្ថម្ភ​អភិវឌ្ឍន៍ជាផ្លូវការ (ODA) របស់ជប៉ុនមិនត្រឹមតែ​រួម​ចំណែក​ដ៏ ធំធេង​ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​​របស់​វៀតណាម ក្នុងរយៈពេលកន្លង ទៅប៉ុណ្ណោះទេថែមទាំងនា​ពេលអនាគតផងដែរ។ ប្រធាន​រដ្ឋ​វៀត​ណាម​បាន​សង្ឃឹមថា៖ វៀតណាមនឹងបន្តសហការជាមួយ​ជប៉ុន​ក្នុង​ដំណើរ​ការឧ​ស្សា​ហូបនីយ​កម្ម​និង​ទំនើប​ភាវូបនីយ​កម្ម​ប្រទេសជាតិ។

រីឯខ្លួនវិញ អនុប្រធានសមាគមពន្លឿនការទូតប្រជាជន​ជប៉ុន លោក Yoshihiko Nakagaki បានសម្តែង​គោល​បំណង​ថា៖ វៀតណាម​បន្តអនុវត្តគោល នយោបាយ​ត្រឹមត្រូវ​របស់​ខ្លួន​ក្នុង​កាលៈ​ទេសៈ​ពិភព​លោកមាន​បំរ៉ែបំរួល​ជាច្រើន​ នាបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ លោក Yoshihiko Nakagaki បានចាត់ទុក​ថា៖ នា​ពេលខាងមុខ​ការ​ជួប​ប្រាស្រ័យ​ប្រជាជន​ជប៉ុន-វៀតណាម គប្បីជំរុញឲ្យបានខ្លាំងក្លាថែមទៀត​រួម​ចំណែក​ជួយ​ឲ្យប្រ​ជាជន​នៃប្រ​ទេស​ទាំង​ពី​របង្កើនការយល់ដឹងគ្នាទៅវិញទៅមក៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ