27/10/2014 09:39 GMT+7 Email Print Like 0

វៀតណាមបន្តលៃទុកប្រភពកំលាំងជាច្រើនដើម្បី ជំរុញសកម្មភាពបង្កាប្រឆាំង HIV/AIDS


អគ្គលេខាធិការរងអង្គការសហប្រជាជាតិលោក Michel Sidibe (un.org)

នាព្រឹកថ្ងៃទី២៥ខែតុលា​ឆ្នាំ២០១៤ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បាន​ទទួល​ជួបសន្ទនាជាមួយ អគ្គលេខាធិការរងអង្គការសហប្រជា​ជាតិ លោក​ Michel Sidibe ដែល​កំ​ពុងបំពេញទស្សនកិច្ច នៅវៀតណាម។​ នៅ​ពិធីជួបសន្ទនានេះលោក Nguyen Sinh Hung បាន​ថ្លែងអំណរគុណ ចំពោះកិច្ច​សហប្រតិបត្តិ​ការ​ និងជួយឧបត្ថម្ភ​ប្រកបដោយ​ប្រសិទ្ធភាព​របស់​ UNAIDS ចំពោះ​បុព្វហេតុបង្កាប្រឆាំង HIV/AIDS របស់វៀតណាម នាពេលកន្លងមក។ ប្រធាន​រដ្ឋសភាមានបំណងអង្គការសហប្រជាជាតិ បន្តជួយឧបត្ថម្ភវៀតណាម  អនុវត្ត​គោល​ដៅ​​៩០-៩០-៩០ (៩០%បរិមាណអ្នកឆ្លង HIV បានដឹងអំពីស្ថានភាពរបស់​ខ្លួន -៩០%​បរិមាណ​អ្នក​ដែលផ្ទុះ HIV ត្រូវបានព្យាបាល ដោយ ARV ជាបន្តបន្ទាប់​ និង៩០%បរិមាណអ្នក​ដែលបាន​ព្យាបាល​​ ដោយ ARV ត្រួតពិនិត្យ បាន​បរិមាន​វីរុស នៅកំរិតទាបនិងស្ថិរភាព) ឈានទៅ​កំចាត់​ចោល ​AIDS នាឆ្នាំ២០៣០។

អគ្គលេខាធិការរងអង្គការសហប្រជាជាតិបានជឿជាក់ថាវៀតណាមនឹងបន្តទទួល​បាន​ជោគ​ជ័យ​ ​ជាច្រើនក្នុងបុព្វហេតុទប់ទល់រារាំង និងកំចាត់ចោល HIV/AIDSនាពេលខាងមុខ៕

តាមVOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ