02/12/2015 09:51 GMT+7 Email Print Like 0

វៀតណាមបន្តរួមជាមួយសហគមន៍អន្តរជាតិទប់ទល់ជាមួយនឹងបម្រែបម្រួលអាកាសធាតុ


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ថ្លែងមតិនៅ
សន្និសីទកំពូល COP 21

នាព្រឹកថ្ងៃទី១ខែធ្នូឆ្នាំ២០១៥​ តាមម៉ោងវៀតណាម នៅមជ្ឈមណ្ឌលសន្និសីទ​ Bourget នៅទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen​ Tan Dung បានមានបទថ្លែងមតិនៅសន្និសីទកំពូល​លើកទី២១នៃ​បណ្តា​ភាគីចូល​រួមអនុសញ្ញាក្របខ័ណ្ឌអ.ស.ប ស្តីពីបម្រែបម្រួលអាកាសធាតុ (COP-21)។ ក្នុងបទ​ថ្លែងម​តិនេះ លោក Nguyen Tan Dung មិនត្រឹមតែអះអាងនូវការ សន្យានយោបាយ​យ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាល​វៀតណាម ដែល​បន្តរួម​ជាមួយ សហគមន៍អន្តរជាតិ​ទប់ទល់ជាមួយ នឹងបម្រែបម្រួលអាកាសធាតុប៉ុណ្ណោះទេ ថែមទាំង​សង្កត់​ធ្ងន់​នូវ​ការ​សន្យាថា វៀតណាមនឹងបន្តអនុវត្តយុទ្ធនាការ កម្មវិធី និងផែនការស្តីពីបម្រែបម្រួល​អាកាស​ធាតុ​លើវិ​ស័យ​ជាច្រើន ដោយវិធានការជាក់ ស្តែង។ លោក Nguyen Tan Dung មានប្រសាសន៍ថា៖​

​“មហាសន្និបាតអ.ស.បបានអនុម័តលើរបៀបវារៈ២០៣០ ដើម្បីការអភិវដ្ឍន៍​និរន្តភាព។ ការ​អនុវត្ត​របៀប​វារៈ​នេះ​គឺ​ទាម​ទារ​ការប្តេជ្ញានយោបាយយ៉ាងខ្លាំងក្លា របស់យើងទាំងអស់គ្នា។ តាងនាមរដ្ឋាភិបាល​និងប្រជាជន​វៀត​ណាម ខ្ញុំសូម​ថ្លែង អំណរ​គុណនិង​មានបំណង​បន្តទទួលបាន កិច្ចសហប្រតិបត្តិការនិងការ​ជួយ​ឧបត្ថម ដ៏ថ្នៃ​ថ្លា​រ​របស់​ប្រទេស​និងអង្គការ​អន្តរជាតិនានា សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម​របស់​វៀត​ណាម​និយាយ​រួមនិង​ការទប់​ទល់​នឹង​បម្រែបម្រួលនិយាយដោយ​ឡែកផងដែរ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ